សូមប្រុងប្រយ័ត្ន! ជនខិលខូចបន្លំប្រើប្រាស់ឈ្មោះ និងរូបភាពថ្នាក់ដឹកនាំក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឆបោកតាមប្រព័ន្ធអនឡាញ

2026/02/22 05:57:32 pm        226

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអំពាវនាវដល់សាធារណជនកុំចាញ់កលបោក​ប្រាស់ក្រុមជនឆបោក ដែលបន្លំប្រើប្រាស់ឈ្មោះ និងរូបភាពថ្នាក់ដឹកនាំក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា​ទៅ​ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កន្លងទៅនេះ មានក្រុមជនខិលខូចបានបង្កើត​ក្រុម Telegram ឈ្មោះ «OCIC ក្រុមហ៊ុនវិនិយោគ» និងឈ្មោះប្រហាក់ប្រហែល ក្នុង​គោលបំណងបញ្ចុះបញ្ចូលប្រជាពលរដ្ឋឱ្យចូលក្នុងអន្ទាក់នៃការ​ឆបោក។

ក្រុមនេះបានយករូបភាព និងឈ្មោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល បុគ្គលល្បីៗ និងអ្នក​ប្រើ​ប្រាស់បណ្តាញសង្គមដោយគ្មានការអនុញ្ញាត ទៅបង្កើតគណនីក្លែងក្លាយសម្រាប់​គាំទ្រ​សកម្មភាពប្រព្រឹត្តិបទល្មើសរបស់ខ្លួន។

គណនីទាំងនោះ បានបង្កើតសេណារីយ៉ូប្រឌិតផ្សព្វផ្សាយរូបភាព ប្រតិបត្តិការធនាគារ ក្រដាស់ប្រាក់ គ្រឿងអលង្ការ និងសកម្មភាពផ្សេងៗ ដោយអះអាងថាការផ្ទេរប្រាក់​វិនិ​យោគ​ទៅក្រុមខ្លួន បានផលចំណេញខ្ពស់ក្នុងរយៈពេលខ្លី។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តថា ការទាក់ទាញឱ្យជនរងគ្រោះធ្លាក់ក្នុង​អន្ទាក់នៃការ​ឆបោកនេះ បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មជារៀងរាល់ថ្ងៃ ក្នុងបណ្តាញ Telegram ដូចរូបភាពជូនភ្ជាប់ក្នុងឧបសម្ព័ន្ធ។

ក្រុមអ្នកនាំពាក្យនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មិនមានជាប់ពាក់ព័ន្ធជាមួយក្រុមឆបោកខាងលើឡើយ។

ក្នុងបរិបទ​ដែល​រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ក្រាប និងលុបបំបាត់ការឆបោកតាមប្រព័ន្ធអនឡាញ ក្រុមអ្នកនាំពាក្យនៃក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា អំពាវនាវអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធការបង្ក្រាបបទ​ល្មើសឆបោកតាម​ប្រព័ន្ធ​អនឡាញ ពន្លឿនចាត់វិធានការឆបោកនេះ។

ក្រុមអ្នកនាំពាក្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏អំពាវនាវដល់សាធារណជន មេត្តាប្រុង​ប្រយ័ត្ន​ចំពោះការផ្សព្វផ្សាយពាក់ព័ន្ធនឹងការវិនិយោគដែលគ្មានអត្តសញ្ញាណ​ច្បាស់​លាស់ និងសូមរាយការណ៍ទៅកាន់សមត្ថកិច្ចប្រសិនបើបានជួបប្រទះករណីសង្ស័យ៕

អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        43
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        45
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm