មនុស្សយ៉ាងហោច ១០នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៥០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើជ្រលងភ្នំ Bekaa របស់លីបង់ ។
ខណៈពេលនោះដែរ យោធាអ៊ីស្រាអែលនិយាយថា ពួកគេបានវាយប្រហារគោលដៅ និងទីតាំងរបស់ក្រុមហេសបូឡានៅតំបន់ Baalbek ។

ក្រុមហេសបូឡា និយាយកាលពីថ្ងៃសៅរ៍ថា យុទ្ធជនរបស់ខ្លួន ៨នាក់ រួមទាំងមេបញ្ជាការម្នាក់ ត្រូវបានសម្លាប់ ។
យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានកម្ចាត់ក្រុមភេរវករជាច្រើនរបស់ក្រុមបាញ់កាំជ្រួចផ្លោងហេសបូឡា ។ ពួកគេកំពុងធ្វើការ ដើម្បីពន្លឿនការត្រៀមខ្លួនរបស់អង្គការមួយនេះ និងមានផែនការវាយប្រហារលើអ៊ីស្រាអែល ។
ការវាយប្រហារកាលពីថ្ងៃសុក្រ ស្ថិតក្នុងចំណោមការវាយប្រហារស្លាប់មនុស្សច្រើនបំផុតនៅភាគខាងកើតលីបង់ ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ និងធ្វើតេស្តហានិភ័យបទឈប់បាញ់ដ៏ផុយស្រួលគាំទ្រដោយសហរដ្ឋអាមេរិក រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ។
កិច្ចព្រមព្រៀងឆ្នាំ ២០២៤ បានតានតឹង ដោយសារការចោទប្រកាន់កើតឡើងហើយកើតឡើងទៀតពីការបំពានបទឈប់បាញ់ ។
ក្រុមមន្រ្តីសហរដ្ឋអាមេរិក និងក្រុមមន្រ្តីអ៊ីស្រាអែល បានជំរុញឲ្យអាជ្ញាធរលីបង់ ទប់ស្កាត់កំាភ្លើងរបស់ក្រុមហេសបូឡា ។
ដោយឡែក ក្រុមមេដឹកនាំលីបង់ បានព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែល អាចនឹងធ្វើឲ្យអស្ថិរភាពបន្ថែមទៀតដល់ប្រទេសមួយនេះ ដែលញាំញីរួចទៅហើយដោយសារវិបត្តិនយោបាយ និងសេដ្ឋកិច្ច ៕
