ប្រធានសភាវេណេស៊ុយអេឡាលោក Jorge Rodriguez និយាយប្រាប់ទូរទស្សន៍រដ្ឋកាលពីថ្ងៃសៅរ៍ថា ប្រទេសរបស់លោកទទួលបានសំណើជាង ១.៥៥០ ក្រោមច្បាប់លើកលែងទោសថ្មីរបស់ខ្លួន ។
លោក Rodriguez និយាយថា អ្នកទោសរាប់រយនាក់បច្ចុប្បន្ន នឹងត្រូវដោះលែងក្រោមច្បាប់ថ្មីនេះ ដែលអនុម័តដោយអង្គនីតិបញ្ញត្តិគ្រប់គ្រងដោយគណបក្សកាន់អំណាចកាលពីថ្ងៃព្រហស្បតិ៍ ។
ទោះបីជាយ៉ាងណាក៏ដោយ អង្គការសិទ្ធិមនុស្សនិយាយថា ច្បាប់នេះនៅខ្វះការសង្រ្គោះដល់អ្នកទោសនយោបាយរាប់រយនាក់ នៅក្នុងប្រទេសវេណេស៊ុយអេឡា ។
ប្រធានាធិបតីស្តីទីលោកស្រី Delcy Rodriguez ដែលបានឡើងកាន់អំណាចកាលពីខែមុន ក្រោយសហរដ្ឋអាមេរិកទម្លាក់អំណាចលោកប្រធានាធិបតី Nicolas Maduro នោះ ព្រមទទួលយកការទាមទាររបស់រដ្ឋបាលលោក Trump លើការលក់ប្រេង ហើយនិងដោះលែងមនុស្សរាប់រយនាក់ដែលក្រុមសិទ្ធិមនុស្សថា ជាអ្នកទោសនយោបាយ ។
វេណេស៊ុយអេឡា បានច្រានចោលការឃុំឃាំងអ្នកទោសនយោបាយ ដោយពួកគេនិយាយថា អ្នកដែលត្រូវបានដាក់ពន្ធនាគារទាំងនោះ បានប្រព្រឹត្តឧក្រិដ្ឋកម្ម ៕