មនុស្សរាប់ពាន់នាក់ បានជួបជុំគ្នាកាលពីថ្ងៃសៅរ៍ នៅទីក្រុង Lyon ប្រទេសបារាំង បន្ទាប់ពីការសម្លាប់លោក Quentin Deranque គឺជាសកម្មជននិយមស្តាំជ្រុលម្នាក់ ដែលត្រូវបានក្រុមឆ្វេងនិយមតឹងចោទប្រកាន់ វាយរហូតដល់ស្លាប់កាលពីសប្តាហ៍មុន នៅក្នុងឧបទ្ទេវហេតុមួយដែលធ្វើមានការតក់ស្លុតយ៉ាងខ្លាំងនៅក្នុងប្រទេសមួយនេះ ។
នគរបាលមានការព្រួយបារម្ភថា ការជួបជុំគ្នានៅទីក្រុង Lyon ជាទីដែលមានការផ្តោតសំខាន់របស់ក្រុមស្តាំនិយមជ្រុល និងក្រុមប្រឆាំងហ្វាស៊ីសនិយម អាចនឹងក្លាយជាអំពើហិង្សា ។
បាតុករជាច្រើន នាំគ្នាពាក់ម៉ាស និងវ៉ែនតាខ្មៅ ដើម្បីបិទបាំងមុខរបស់ពួកគេ ហើយនិងស្រែកពាក្យ “យុត្តិធម៌សម្រាប់លោក Quentin ” និង “ឃាតករប្រឆាំងហ្វាស៊ីស” ។

ក្រុមបាតុករនាំគ្នាដើរឆ្ពោះទៅកាន់ផ្លូវនៅទីក្រុង Lyon ជាកន្លែងដែលលោក Quentin ត្រូវបានសម្លាប់ ដោយមានកាន់បដាពណ៌ខ្មៅយ៉ាងធំសរសេរថា “លាហើយសមមិត្ត” ហើយភ្លើងគប់ ត្រូវបានដាក់នៅមុខកន្លែងរំឭកបណ្តោះអាសន្នសម្រាប់សកម្មជនរូបនោះ ។
យោងតាមការអះអាងរបស់អាជ្ញាធរក្នុងស្រុក បានឲ្យដឹងថា មនុស្សប្រហែល ៣.២០០នាក់ បានចូលរួមពិធីជួបជុំគ្នានេះ ។
ខណៈពេលនោះដែរ ប្រធានាធិបតីបារាំងលោក Emmanuel Macron អំពាវនាវឲ្យមានភាពស្ងប់ស្ងាត់នៅព្រឹកថ្ងៃសៅរ៍ មុនការជួបជុំគ្នានេះ ហើយលោកនិយាយថា លោកនឹងមានជំនួបជាមួយក្រុមរដ្ឋមន្រ្តី លើបញ្ហារបស់ក្រុមហិង្សាទាំងអស់ នាសប្តាហ៍ក្រោយ ៕
