ឆ្នាំនេះ កម្ពុជា-ចិន នឹងរួមគ្នារៀបចំព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ ដើម្បីទាញភ្ញៀវទេសចរចិនមកលេងកម្ពុជាកាន់តែច្រើន

2026/02/22 06:51:57 pm        359

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា និងស្ថាប័នពាក់ព័ន្ធនានារបស់ប្រទេសចិន នៅឆ្នាំ២០២៦នេះ នឹងរួមគ្នារៀបចំនូវព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ ប្លែកៗបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរចិន និងភ្ញៀវបរទេសផ្សេងទៀត មកលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែច្រើន ខណៈកម្ពុជាបានត្រៀមបដិសណ្ឋាររួចរាល់ ក្នុងការទទួលភ្ញៀវទេសចរទាំងអស់នោះ ។

ក្នុងព្រឹត្តិការណ៍បុណ្យចូលឆ្នាំប្រពៃណីចិន អបអរខួប១០ឆ្នាំ នៃដំណើរភាពយន្តចល័តកម្ពុជា-ចិន និងអបអរសាទរឆ្នាំទេសចរណ៍ កម្ពុជា-ចិន នៅតាមផ្លូវថ្មើរជើងបណ្តោយមាត់ទន្លេ នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ដើម្បីជំរុញសន្ទុះនៃយុទ្ធនាការ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន” ឲ្យកាន់តែខ្លាំងក្លា និងមានភាពទាក់ទាញ ក្រសួងទេសចរណ៍ នឹងសហការយ៉ាងជិតស្និទ្ធជាមួយមិត្តចិន ដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងវប្បធម៌កម្រិតអន្តរជាតិជាច្រើន សម្រាប់ឆ្នាំ២០២៦ ។

ឯកឧត្តមបន្តថា ព្រឹត្តិការណ៍អន្តរជាតិទាំងអស់នោះ រួមមាន មហាស្របសិល្បៈតាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន, មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន, ព្រឹត្តិការណ៍ផ្សព្វផ្សាយការទូតទេសចរណ៍ម្ហូបអាហារ កម្ពុជា-ចិន, ព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ភាពយន្ត កម្ពុជា-ចិន, ព្រឹត្តិការណ៍បើករថយន្តឆ្លងកាត់ព្រំដែន កម្ពុជា-ចិន និងកម្មវិធីបង្ហាញផ្លូវទេសចរណ៍រដូវកាលបៃតង សម្រាប់ទីផ្សារចិន ដែលជាយុទ្ធសាស្ត្រទាក់ទាញទេសចរណ៍ ឲ្យមកសម្រាកកម្សាន្តនៅកម្ពុជាពេញមួយឆ្នាំ រួមជាមួយកម្មវិធីយុទ្ធសាស្ត្រផ្សេងៗជាច្រើនទៀត ។

ជាមួយនេះឯកឧត្តម ហួត ហាក់ បានចាត់ទុកព្រឹត្តិការណ៍ដំណើរភាពយន្តចល័តកម្ពុជា-ចិន ជាសមិទ្ធផលដ៏ត្រចះត្រចង់ និងជាមោទនភាពថ្មីមួយទៀត សម្រាប់វិស័យទេសចរណ៍ នៃប្រទេសទាំងពីរ តាមរយៈការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ឱ្យកាន់តែមានភាពលេចធ្លោ និងទាក់ទាញខ្លាំងលើឆាកអន្តរជាតិ ។ ព្រឹត្តិការណ៍នេះ បានផ្ដល់នូវការកម្សាន្ត និងចំណេះដឹង តាមរយៈសិល្បៈភាពយន្ត ដល់សាធារណជន ជាពិសេសរឹតចំណងកិច្ចសហប្រតិបត្តិការលើផ្នែកវប្បធម៌ ទេសចរណ៍ និងសិល្បៈភាពយន្តរវាងកម្ពុជា និងមិត្តចិន ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ។

ថ្លែងតាមរយៈវីដេអូពីចម្ងាយ លោក អាន ស៊ាវយូ (An Xiaoyu) ប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ី និងអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានស្វាគមន៍ការចូលរួមសហការពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាលារាជធានីភ្នំពេញ ដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បីអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិន និងវិស័យវប្បធម៌នៃប្រទេសទាំងពីរ ។

គួរបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំនេះ រថយន្តចាក់បញ្ចាំងភាពយន្តបានធ្វើដំណើរពាសពេញ ២៥ ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា បានចាក់បញ្ចាំងភាពយន្តល្អៗជាង ៣០០លើក និងមានអ្នកទស្សនាសរុបជាង ១០ម៉ឺននាក់ ។ ព្រឹត្តិការណ៍នេះ បានចាក់បញ្ចាំង វីដេអូស្តីអំពីកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មី , វីដេអូផ្សព្វផ្សាយទេសចរណ៍កម្ពុជា, MV “បំភ្លឺពន្លឺភ្នែកផ្កាយ”, ភាពយន្តចិន មានចំណងជើងថា សួស្ដីម៉ាក់ និងភាពយន្តខ្មែរ មានចំណងជើងថា មរណៈមាតា ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm