ទេសចរជាតិ-អន្តរជាតិប្រមាណមួយម៉ឺននាក់ ចូលរួមការដង្ហែរតុក្កតាយក្ស នៅសៀមរាប

2026/02/22 08:56:36 pm        318

មនុស្សប្រមាណមួយម៉ឺននាក់ រួមទាំងជនបរទេសផង បានចូលរួមទស្សនា និងការដង្ហែរតុក្កតាយក្ស ដ៏ធំប្រចាំនៅតំបន់អាស៊ី ដែលធ្វើឡើងនៅសៀមរាប កាលពីល្ងាចថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៦ ខណៈដែលព្រឹត្តិការណ៍នេះ ជាការប្រារព្ធសិល្បៈសហគមន៍កុមារធំបំផុតរបស់កម្ពុជា។

លោក អ៊ុន សារ៉ាន់ ប្រធានគម្រោងតុក្កតាយក្ស មានប្រសាសន៍ថា តុក្កតាយក្សដែលបានរៀបចំដង្ហែរនេះ មាន ជារូបភាពតុក្កតាសត្វព្រៃកម្រចំនួន និងមានសត្វព្រាបយក្សតំណាងឱ្យព្រាបសសន្ដិភាព នាំមុខក្បួនដង្ហែរដ៏ធំមិនធ្លាប់មាន ដែលលោកថា ព្រឹត្ដិការណ៍នេះ បានទាក់ទាញអ្នកទេសចរជាតិ និងអន្ដរជាតិ ចូលរួមទស្សនានិងចូលរួមក្បួនដង្ហែរផងប្រមាណមួយម៉ឺននាក់នាពេលរាត្រីថ្ងៃទី២១ខែកុម្ភៈនេះ។ក្បួនដង្ហែរតុក្កតាយក្សនេះ ចេញពីតំបន់ខាងមុខវត្ដដំណាក់ ឆ្ពោះទៅតាមវិថីសំខាន់ៗជាច្រើនទៀតនៅក្នុងតំបន់ទេសចរក្រុងសៀមរាប ដែលក្បួនដង្ហែរ អមទៅដោយភ្លើងចម្រុះពណ៌ដ៏ស្រស់ស្អាតភ្លឺចែងចាំងនាពេលរាត្រី លាយឡំជាមួយការប្រគំតន្ដ្រីសិល្បៈជាច្រើនទម្រង់ ខណៈដែលអ្នកចូលរួមដង្ហែរ មានកុមារ យុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋក្រប់ស្រទាប់វណ្ណៈ ព្រមទាំងប្រតិបត្ដិករទេសចរណ៍ ប្រកបដោយស្នាមញញឹម និងភាពសប្បារីករាយ ។កបានបន្ដថា ព្រឹត្ដិការណ៍នេះ ជាព្រឹត្ដិការណ៍ប្រចាំឆ្នាំសម្រាប់ខេត្ដសៀមរាប ហើយជាការប្រារព្ធសិល្បៈសហគមន៍កុមារធំបំផុតរបស់កម្ពុជា។

លោក អ៊ុន សារ៉ាន់ បញ្ជាក់ថា ព្រឹត្ដិការណ៍ជាលើកទី១៦ហើយ ។បន្ទាប់ពីក្បួនដង្ហែតុក្កតាយក្សបានបញ្ចប់ រូបតុក្កតាយក្យ នឹងត្រូវបានដាក់តាំងបង្ហាញនៅក្នុងសួនច្បារក្បែព្រះរាជដំណាក់ ហើយបន្ដដាក់តាំងបង្ហាញនៅទីតាំងរបស់ម្ចាស់ឧបត្ថម្ភជុំវិញទីក្រុង និងនៅមន្ទីរពេទ្យកុមារក្នុងស្រុក ដែលអនុញ្ញាត អោយសហគមន៍បន្តរីករាយជាមួយតុក្កតាយក្ស និងពង្រីកផលចំណាប់អារម្មណ៍នៃគម្រោងលើសពីមួយយប់។គម្រោងតុក្កតាយក្ស ត្រូវមានការគាំទ្រ និងការផ្តល់មូលនិធិពីសហគមន៍គឺមានសារៈសំខាន់ចំពោះភាពជោគជ័យរបស់គម្រោងតុក្កតាយក្ស ដោយរួមចំណែកមិនត្រឹមតែផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការកសាង និងចែករំលែកតម្លៃដែលផ្តល់អំណាចដល់ការអភិវឌ្ឍយុវជន និងពង្រឹងទេសភាពវប្បធម៌ និងសិល្បៈរបស់ប្រទេសកម្ពុជា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm