ប្រភពព័ត៌មានរដ្ឋាភិបាលមួយ បាននិយាយនៅថ្ងៃអាទិត្យនេះថា នាវាចម្បាំងអូស្ត្រាលីមួយគ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាការឆ្លងកាត់ផ្លូវទឹកដ៏រសើបចុងក្រោយបំផុតដោយសម្ព័ន្ធមិត្តអាមេរិក ដែលប្រព័ន្ធផ្សព្វផ្សាយគាំទ្រដោយរដ្ឋចិន បាននិយាយថា ត្រូវបានតាមដាន និងត្រួតពិនិត្យដោយយោធារបស់ប្រទេសនេះ។
ក្រៅពីការទាមទារអធិបតេយ្យភាពលើកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយប្រជាធិបតេយ្យ ទីក្រុងប៉េកាំងចាត់ទុកច្រកសមុទ្រតូចចង្អៀតដ៏សំខាន់នេះ ជាដែនទឹករបស់ចិន ហើយបានឆ្លើយតបយ៉ាងខ្លាំងក្លាម្តងម្កាលចំពោះកងទ័ពជើងទឹកបរទេស ដែលធ្វើដំណើរនៅទីនោះ។

ប្រភពព័ត៌មាននេះ បាននិយាយថា នាវាចម្បាំង Toowoomba ដែលជានាវាចម្បាំងថ្នាក់ Anzac នៃកងទ័ពជើងទឹកអូស្ត្រាលី «បានធ្វើការដឹកជញ្ជូនជាប្រចាំឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់» នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ដែលជាផ្នែកមួយនៃ«ការដាក់ពង្រាយវត្តមានក្នុងតំបន់ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»
ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា៖«ការទំនាក់ទំនងទាំងអស់ជាមួយនាវា និងយន្តហោះបរទេស គឺមានសុវត្ថិភាព និងប្រកបដោយវិជ្ជាជីវៈ»។
ដោយដកស្រង់ប្រភពយោធាចិនដែលមិនបញ្ចេញឈ្មោះ កាសែត Global Times ដែលគាំទ្រដោយរដ្ឋចិន បានរាយការណ៍កាលពីយប់ថ្ងៃសៅរ៍ថា៖«កងទ័ពរំដោះប្រជាជនចិន បានអនុវត្តប្រតិបត្តិការតាមដាន ត្រួតពិនិត្យ និងប្រុងប្រយ័ត្នពេញលេញពេញមួយការឆ្លងកាត់របស់នាវាចម្បាំងរបស់អូស្ត្រាលីនេះ៕
