ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងចុះពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលរដ្ឋនៅស្រុកមេមត់ រយៈពេលបីថ្ងៃ

2026/02/22 04:49:53 pm        102

បេសកកម្មមនុស្សធម៌ដ៏ធំមួយបានធ្វើឡើងរយៈពេល ៣ថ្ងៃ ដើម្បីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំចាន់មូល និងឃុំដារ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានបញ្ចប់ដោយជោគជ័យនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមស្មារតី ខ្មែរស្រឡាញ់ខ្មែរ និងការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា។

បេសកកម្មនេះ ដឹកនាំដោយឯកឧត្តម ស៊ាក ឡេង សមាជិក ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ រួមជាមួយលោក ស្រេង លី អភិបាលនៃគណៈអភិបាលស្រុកមេមត់ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា (AMH) មកពីប្រទេសបារាំង។

ជាលទ្ធផលនៃការពិនិត្យ និងព្យាបាលជំងឺ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកុម្ភៈ ក្រុមគ្រូពេទ្យបានចុះជួយពិនិត្យដោយផ្ទាល់ នៅឃុំចាន់មូល និងឃុំដារ ក្នុងស្រុកមេមត់ សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយនៅឃុំចាន់មូល ព្យាបាលបានចំនួន ២២៨នាក់ មនុស្សចាស់ ២១៧នាក់ និងកុមារ ១១នាក់ នៅនៅឃុំដារ ព្យាបាលបានចំនួន ១៥៧នាក់ មនុស្សចាស់ ១៥១នាក់ និងកុមារ ៦នាក់ ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ស៊ាក ឡេង បានពាំនាំការសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរខេត្ត មន្ត្រីរាជការ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទូទាំងអស់ និងបានលើកឡើងថា ការចុះពិនិត្យ និងព្យាបាលនេះ ធ្វើឡើងដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពពលរដ្ឋ ដែលជាមូលដ្ឋានគ្រឹះនៃសុភមង្គលគ្រួសារ និងសង្គម។

ជាមួយគ្នានោះឯកឧត្តម ស៊ាក ឡេង ក៏បានសម្តែងការដឹងគុណចំពោះវិរកងទ័ព ដែលការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា ពីការឃ្លានពានរបស់ប្រទេសថៃ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរមូលដ្ឋាន ទាំងថ្នាក់ភូមិ ឃុំ ស្រុក ខេត្ត និងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលបានបរិច្ចាគធនធានជួយដល់សមរភូមិមុខ ក្នុងនាមជាកម្លាំងសាមគ្គីភាពដ៏រឹងមាំ។ ក្នុងនោះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែជឿជាក់លើរាជរដ្ឋាភិបាល ក្រោមយុទ្ធសាស្ត្រ ស្ងាត់តែមិនស្ងៀម ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ៕ដោយ ៖ សេងឡុង 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការគណបក្សក្រសួងការងារ ប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦
2026/02/22 05:38:54 pm        1
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងចុះពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលរដ្ឋនៅស្រុកមេមត់ រយៈពេលបីថ្ងៃ
2026/02/22 04:49:53 pm        1
ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
2026/02/22 04:40:27 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈកម្មាធិការគណបក្សក្រសួងការងារ ប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦

2026/02/22 05:38:54 pm
​កូរ៉េខាងត្បូងតវ៉ាប្រឆាំងនឹងព្រឹត្តិការណ៍របស់ជប៉ុនរំលឹកដល់ប្រជុំកោះដែលមានជម្លោះ
2026/02/22 05:17:44 pm
​នាយករដ្ឋមន្ត្រី៖ ស្លូវ៉ាគីត្រៀមផ្អាកការផ្គត់ផ្គង់អគ្គិសនីដល់អ៊ុយក្រែន ចាប់ពីថ្ងៃទី ២៣ ខែកុម្ភៈ
2026/02/22 05:14:28 pm
​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងចុះពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលរដ្ឋនៅស្រុកមេមត់ រយៈពេលបីថ្ងៃ
2026/02/22 04:49:53 pm
​ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
2026/02/22 04:40:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/21 07:43:36 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/18 06:10:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/22 09:53:19 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/19 09:59:49 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am