លោក Zelenskyyព្រមានថា លោកPutinបានចាប់ផ្តើមសង្គ្រាមលោកលើកទី៣ ហើយត្រូវតែបញ្ឈប់នៅមុនខួប៤ឆ្នាំពេញ

2026/02/23 04:28:42 pm        168

លោក Volodymyr Zelenskyy បានព្រមានថា លោក Vladimir Putin បានចាប់ផ្តើមសង្គ្រាមលោកលើកទី៣ ហើយត្រូវតែបញ្ឈប់ ក្នុងការលើកឡើងរបស់លោកដែលធ្វើឡើងនៅមុនខួប៤ឆ្នាំពេញនៃជម្លោះ។

យោងតាមទីក្រុងគីវ រុស្ស៊ីបានប្រើយានដ្រូនជិត៣០០គ្រឿង និងមីស៊ីលចំនួន៥០ គ្រាប់វាយប្រហារទៅលើប្រទេសអ៊ុយក្រែនពេញមួយយប់ ដោយបានសម្លាប់មនុស្សម្នាក់ និងយ៉ាងហោចណាស់៨នាក់ផ្សេងទៀត រួមទាំងកុមារម្នាក់ផងបានរងរបួស។

មេដឹកនាំអ៊ុយក្រែនរូបនេះបានទទូចថា ការឈ្លានពានរបស់លោក Putin បានចាប់ផ្តើមជម្លោះកាន់តែធំ ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់ពិភពលោក និងបានជំរុញឱ្យមានសម្ពាធយោធា និងសេដ្ឋកិច្ចយ៉ាងខ្លាំងប្រឆាំងនឹងរុស្ស៊ី។ លោកបានប្រាប់ទូរទស្សន៍ BBC ថា រូបលោកជឿថាលោក Putin បានចាប់ផ្តើមសង្គ្រាមលោកលើកទី៣ រួចទៅហើយ។

សំណួរគឺថា តើរុស្ស៊ីនឹងអាចដណ្តើមយកទឹកដីបានប៉ុន្មាន ហើយថាត្រូវបញ្ឈប់លោក Putin ដោយរបៀបណា។រុស្ស៊ីចង់ដាក់លើពិភពលោកនូវរបៀបរស់នៅខុសគ្នា និងផ្លាស់ប្តូរជីវិតដែលមនុស្សបានជ្រើសរើសសម្រាប់ខ្លួនឯង។

ការលើកឡើងទាំងនេះកើតឡើងស្របពេលការពិភាក្សាត្រីភាគីដែលកំពុងបន្តដើម្បីធានាបាននូវបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន នៅស្វីសកាលពីថ្មីៗនេះហាក់គ្មានបានលទ្ធផលជាដុំកំភួនសោះ។

ខណៈសង្គ្រាមខិតជិតដល់ខួប៤ឆ្នាំពេញ រុស្ស៊ីទទូចឱ្យអ៊ុយក្រែនប្រគល់ទឹកដីសំខាន់ ខណៈលោក Zelenskyy មានការស្ទាក់ស្ទើរចំពោះកិច្ចព្រមព្រៀងណាមួយដែលពុំមានការធានាសន្តិសុខរឹងមាំ។

គួររម្លឹកថា រុស្ស៊ីបានបញ្ជូនទ័ពចូលអ៊ុយក្រែន កាលពីថ្ងៃទី២៤កុម្ភៈឆ្នាំ២០២២៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm