លោក Steve Witkoff ប្រេសិតពិសេសរបស់ប្រធានាធិបតីអាមេរិក បានលើកឡើងថា ប្រធានាធិបតីអាមេរិក Donald Trump កំពុងសួរថា ហេតុអ្វីបានជាអ៊ីរ៉ង់មិនទាន់ចុះចាញ់ នៅចំពោះមុខការកសាងយោធារបស់ទីក្រុងវ៉ាស៊ីនតោននៅមជ្ឈិមបូព៌ា ។

លោក Witkoff បានប្រាប់ទូរទស្សន៍ Fox News កាលពីចុងសប្ដាហ៍នេះថា លោក Trump ចង់ដឹង អំពីជំហររបស់អ៊ីរ៉ង់ បន្ទាប់ពីលោកបានព្រមានវាយប្រហារដោយយោធាមានកំណត់ ប្រសិនបើកិច្ចព្រមព្រៀងមួយមិនត្រូវបានសម្រេចលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនសង្ស័យថា អ៊ីរ៉ង់កំពុងឆ្ពោះទៅរកការផលិតអាវុធនុយក្លេអ៊ែរ ដែលប្រទេសនេះបដិសេធ។

នៅក្នុងប្រទេសអ៊ីរ៉ង់ ការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យជាច្រើនកាលពីចុងសប្តាហ៍នេះ ដែលជាការជួបជុំលើកដំបូងក្នុងទ្រង់ទ្រាយធំបែបនេះ ចាប់តាំងពីការបង្ក្រាបដ៏សាហាវកាលពីខែមករា ដោយអាជ្ញាធរ ដែលបានមើលឃើញមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់។
នៅក្នុងបទសម្ភាសន៍របស់លោកជាមួយទូរទសស្សន៍ Fox News លោក Witkoff បាននិយាយថា លោកមិនចង់ប្រើពាក្យថា ខកចិត្ត ទេ ព្រោះលោក Trump យល់ថាលោកមានជម្រើសជាច្រើន ប៉ុន្តែលោកចង់ដឹងចង់ឃើញពីមូលហេតុដែលពួកគេមិនព្រម លោកមិនចង់ប្រើពាក្យថា ចុះចាញ់ ទេ ប៉ុន្តែហេតុអ្វីបានជាពួកគេមិនព្រមចុះញ៉ម៕
