James Milner ក្លាយជាកីឡាករបង្ហាញខ្លួននៅ Premier League ច្រើនជាងគេ

2026/02/23 06:04:09 pm        139

២៤ ឆ្នាំបន្ទាប់ពីបង្ហាញខ្លួនដំបូងនៅ Premier League, James Milner នៅពេល​នេះ​បាន​ក្លាយ​ជា​កីឡាករ​ដែលបង្ហាញខ្លួននៅ Premier League ច្រើនប្រកួតជាងគេ បន្ទាប់ពីចាប់​ផ្តើម​ជា​ជម្រើស ១១នាក់របស់ Brighton នៅទឹកដី Brentford ២-០។

អាជីពរយៈពេល ២៤ ឆ្នាំរឺជាងពីរទសវត្សរិ៍ កីឡាករវ័យ ៤០ ឆ្នាំរូបនេះបានឆ្លងកាត់ក្លិបអាជីពនៅ Premier League ចំនួន ៦ បង្ហាញខ្លួនសរុប ៦៥៤ ប្រកួត បង្ហាញខ្លួនឱ្យជម្រើសជាតិអង់គ្លេស ៦១ លើក ឈ្នះជើងឯក Premier League បីលើក FA Cup ពីរលើក និង Champions League មួយលើក។

សមិទ្ធផលនេះ James Milner បានបំបែកកំណត់ត្រាចាស់របស់ Gareth Barry បង្ហាញខ្លួនសរុប ៦៥៣ ប្រកួត។

James Milner បានរក្សាខ្លួននៅ Premier League សរុប ៨៥០៤ ថ្ងៃ បន្ទាប់ពីបង្ហាញខ្លួនដំបូងឱ្យ Leeds United នៅឆ្នាំ ២០០២។

អតីតខ្សែប្រយុទ្ធអង់គ្លេស Alan Shearer ដែលធ្លាប់ប្រកបអាជីពជាមួយ Milner នៅ Newcastle បានហៅ កីឡាករវ័យ ៤០ ឆ្នាំរូបនេះ ថាកីឡាករគម្រូ និងជាអនាគតអ្នកចាត់ការដ៏ល្អម្នាក់។

នៅពេលបង្ហាញខ្លួនដំបូងនៅ Premier League ជាមួយ Leeds United, Milner មានវ័យត្រឹម ១៦ ឆ្នាំប៉ុណ្ណោះ និងមានប្រាក់ឈ្នួលត្រឹម ៧០ ផោនប៉ុណ្ណោះក្នុងមួយសប្តាហ៍។

៦ សប្តាហ៍បន្ទាប់ពីបង្ហាញខ្លួនដំបូង James Milner ក៏បានក្លាយជាកីឡាករវ័យក្មេងបំផុតស៊ុតបញ្ចូលទីបាននៅ Premier League ក្នុងវ័យ ១៦ ឆ្នាំ ៣៥៦ ថ្ងៃនៅពេលនោះ នៅពេលរកបានមួយគ្រាប់ក្នុងជ័យជំនះលើ Sunderland ២-១ នៅកីឡដ្ឋាន Stadium of Light របស់ Sunderland។

បន្ទាប់ពី Leeds, Milner ក៏បានបន្តដំណើរទៅ Newcastle នៅឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៨ ផ្ទេរទៅ Aston Villa លេងបានពីរឆ្នាំ។

នៅឆ្នាំ ២០១០ James Milner ក៏បោះដំណើរឡើងក្លិបធំដោយបានចូលរួមជាមួយ Manchester City រយៈពេលប្រាំឆ្នាំ មុនផ្ទេរទៅ Liverpool នៅឆ្នាំ ២០១៥ និងបានចាកចេញវិញនៅឆ្នាំ​ ២០២៣ មកកាន់ Brighton នេះ៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm