កីឡាហែលទឹក​ប្ដូរ​កន្លែង​ហ្វឹកហាត់ តែ​រក្សា​វិធានការ​បិទ​ខ្ទប់​ដដែល​

2022/03/22 05:03:55 pm        137

​ហែល​ទឹក៖ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បាន​បញ្ជូន​ក្រុម​ជម្រើស​ជាតិ ១​ក្រុម​ទៅ​ហ្វឹកហាត់​នៅ​អាង​ហែល​ទឹក​ខេត្ត​បាត់​ដំបូង ដើម្បី​ផ្លាស់ប្ដូរ​បរិយាកាស និង​បន្ដ​ពង្រឹងសមត្ថភាព​ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមនា​ខែឧសភា​ខាងមុខ។​

​លោក ហែម គិរី អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹងថា ទោះបី​ផ្លាស់ប្ដូរ​កន្លែង​ហ្វឹកហាត់ តែ​វិធាន​ការបិទ​ខ្ទប់​ហ្វឹកហាត់ គឺ​រក្សា​នៅ​ដដែល។ ការប្រមូលផ្ដុំ​នៅ​អាង​ហែល​ទឹក​ខេត្តបាត់ដំបង​នេះមាន​រយៈពេល ៣​សប្ដាហ៍ដើម្បី​ផ្លាស់ប្ដូរបរិយាកាស​ហ្វឹកហាត់ បន្ទាប់ពី​ពួកគេ​បាន​បិទ​ខ្ទប់​ហ្វឹកហាត់​ជា​យូរ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ហើយក៏​ដើម្បី​ផ្សព្វផ្សាយ​ពី​វិស័យ​កីឡាហែលទឹក​ដល់​មហាជន​ក្នុង​ខេត្ត​ទល់ដែន​ថៃ​នេះ​ផងដែរ។​

​សូមបញ្ជាក់ថា កីឡាហែលទឹកគឺជា​ប្រភេទ​កីឡា​មួយក្នុងចំណោម ៣៣​ប្រភេទ​កីឡាដែល​កម្ពុជាគ្រោង​បញ្ជូនទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២៣ ខែឧសភា​ខាងមុខ ហើយក៏​ជា​ប្រភេទកីឡា​មួយដែល​នាយ​បេសកកម្ម​កម្ពុជា ឯកឧត្តម វ៉ា​ត់ ចំរើន បានស្នើ​ឲ្យ​មានការ​ចេញទៅ​ហ្វឹកហាត់​មុន​ស៊ី​ហ្គេម និងទទួលបាន​ការឯកភាព​ពី​ម្ចាស់ផ្ទះ​វៀតណាម​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        291
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        362

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm