វិស័យឧស្សាហកម្មឆ្នាំ២០២៥ មានតម្លៃបរិមាណផលិតផលសរុបជាង ១៣ពាន់​លាន​ដុល្លារ​អាមេរិក

2026/02/23 06:42:21 pm        255

តម្លៃបរិមាណផលិតផលសរុបក្នុងវិស័យឧស្សាហកម្មឆ្នាំ២០២៥ មានចំនួនជាង ១៣,៥ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះតម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុកមានចំនួនជាង ៣,៦ពាន់​លាន​ដុល្លារអាមេរិក និងតម្លៃបរិមាណផលិតផលការនាំចេញមាន ចំនួនជិត ១០ ពាន់លាន​ដុល្លារ​អាមេរិក​។

តាមរបាយការណ៍លទ្ធផលឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានបង្ហាញឱ្យដឹងថា ជុំវិញ​ការ​អភិវឌ្ឍន៍​វិស័យ​ឧស្សាកម្ម​នៅ​ក្នុង​ឆ្នាំ២០២៥, កម្ពុជាមានរោងចក្រធុនធំដំណើរការមាន ចំនួន ៣.០៨៣ រោងចក្រ ស្ថិត​នៅ​ក្នុង​២៥ រាជធានី-ខេត្ត បានកើនឡើងចំនួន ៦៥៨ រោងចក្រ ស្មើជាង ២៧ ភាគរយ បើធៀបទៅ នឹង​ឆ្នាំ២០២៤ ក្នុងនោះរោងចក្រធុនធំកើតថ្មី មានចំនួន ៧០០ រោងចក្រ ស្ថិតនៅក្នុង ១៩ រាជ​ធានី​-ខេត្ត កើនឡើងចំនួន ៣៧៤ រោងចក្រ ស្មើជាង ១១៤ ភាគរយ និងរោងចក្រធុនធំបិទទ្វារ មាន​ចំនួន ៤២ រោងចក្រ ស្ថិតនៅក្នុង ៧ រាជធានី-ខេត្ត កើនឡើងចំនួន ១៦ រោងចក្រ ស្មើជាង ៦១ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤។

ចំណែកទុនវិនិយោគសរុប នៅក្នុងវិស័យឧស្សាហកម្ម មានចំនួនជាង ២៥ ពាន់​លាន​ដុល្លារ​អាមេរិក​កើន​ឡើងជាង ៤,៧ ពាន់លានដុល្លារអាមេរិក ស្មើជាង ២៣ ភាគរយ បើ​ធៀប​ទៅ​នឹ​ងឆ្នាំ​២០២៤ ក្នុងនោះទុនវិនិយោគក្នុងស្រុក មានចំនួនជិត ៤ ពាន់ លានដុល្លារអាមេរិក កើន​ឡើង​ជាង​ ១៥ ភាគរយ នៃទុនវិនិយោគសរុប។ ចំណែកវិស័យការងារ កម្ពុជាមានកម្លាំងពលកម្មសរុប ចំនួន​ ១,២ លាននាក់ ក្នុងនោះមានស្រីចំនួន ៩០ ម៉ឺននាក់ ស្មើជាង ៧១ ភាគរយ មាន​ការ​កើន​ឡើង​ចំនួន ១០ ម៉ឺននាក់ ស្មើជិត ១០ ភាគ រយ បើធៀបទៅនឹងឆ្នាំ២០២៤។

សម្រាប់​ឆ្នាំ​២០២៥, វិស័យឧស្សាកម្មមានតម្លៃបរិមាណផលិតផលសរុបជាង ១៣ ពាន់​លាន​ដុល្លារ​អាមេរិក​ ថយចុះជាង ១,៥ ពាន់ លានដុល្លារអាម៉េរិក ស្មើជាង ១០ ភាគរយ បើ​ធៀប​ទៅ​នឹង​​ឆ្នាំ២០២៤ ក្នុងនោះតម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុក មាន ចំនួនជាង ៣,៦ ពាន់​លាន​ដុល្លារ​អាម៉េរិក ថយចុះចំនួន ២៣៤ លានដុល្លារអាម៉េរិក ស្មើជាង ៦ ភាគរយ បើប្រៀប​ធៀប​ទៅ​នឹងឆ្នាំ២០២៤ និងនាំចេញមានចំនួនជិត ១០ ពាន់លានដុល្លារអាមេរិក ថយចុះ​ចំនួន​ជាង ​១,៣ ពាន់លានដុល្លារអាម៉េរិក ស្មើជិត ១១ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm