មេដឹកនាំបក្សនយោបាយ គាំទ្រសកម្មភាពសម្តេចធិបតី បានផ្សព្វផ្សាយ​ឱ្យពិភព​លោក​បាន​ដឹង​ពី​ការ​ឈ្លាន​ពាន​របស់​ថៃម​ក​លើបូរណភាពទឹកដីកម្ពុជា ក្នុងបេសកកម្មនៅអាមេរិក

2026/02/23 07:10:31 pm        373

មេដឹកនាំបក្សនយោបាយបានកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានធ្វើកិច្ចការងារដ៏អស្ចារ្យសម្រាប់ប្រទេសជាតិ និង​បាន​ផ្សព្វ​ផ្សាយ​ឲ្យ​ពិភព​លោក​បាន​ដឹង​ពី​ការ​ឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា។ ហើយ​ជា​ពិសេស​បាន​ទាក់​ទាញវិនិយោគទុននៅអាម៉េរិក និងបណ្តាប្រទេសផ្សេងៗទៀត មក​វិនិយោគ​ទុន​នៅ​កម្ពុជា​បន្ថែមទៀត។

ឯកឧត្តម អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ បានប្រាប់ BTV ថា ការអញ្ជើញ​ទៅ​ចូល​រួម​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាព ក្នុង​រដ្ឋធានី​វ៉ា​ស៊ីន​តោន​ សហរដ្ឋអាមេរិក ដឹកនាំដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០២៦ គឺសម្តេចធិបតីបានធ្វើកិច្ចការងារដ៏អស្ចារ្យសម្រាប់ប្រទេសជាតិ និងបាន​ផ្សព្វ​ផ្សាយ​ឲ្យ​ពិភ​ព​លោក​បានដឹងពីការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា។ ហើយ​ភាព​ជោគ​ជ័យ​ក្នុង​ការផ្សព្វផ្សាយទៅកាន់ពិភពលោកនៅក្នុងក្រុមប្រឹក្សាសន្តិភាព និងតាមសារព័ត៌មានល្បីៗ គឺ​ធ្វើឲ្យពិភពលោកបានដឹងបានលឺពីការឈ្លានពានរបស់ថៃមកលើកម្ពុជា។

ចំណែក​ឯកឧត្តម បូរ៉ា កក្កដា ប្រធានគណបក្សអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ការ​អញ្ជើញ​ទៅ​ចូល​រួម​របស់​សម្តេចធិបតី ក្រុមប្រឹក្សាសន្តិភាព និងនៅអឺរ៉ុប ក្នុងកាតព្វកិច្ចការពារទឹកដី និង​ប្រជា​ពលរដ្ឋ ​គឺពិតជាមានសារសំខាន់ ពីព្រោះសបញ្ជាក់ឲ្យឃើញថា ប្រទេសថៃកំពុង​ឈ្លាន​ពាន​ទឹក​ដី​នៅ​ក្នុ​​ងអធិបតេយ្យភាពរបស់កម្ពុជា និងជាពិសេស​ទទួល​បាន​ជោគ​ជ័យ​លើ​យន្ត​ការ​ស្ងាត់​តែ​មិន​ស្ងៀម​ដោយ​សម្តេចធិបតីបានធ្វើការសម្ភាសន៍ជាមួយសារព័ត៌មាន រ៉យទ័រ និងហ្វុកញូវ ដោយ​សម្តេច​បាន​បញ្ជាក់យ៉ាងច្បាស់ថា ថៃនៅតែបាននិង​កំពុង​ប​ន្ត​ឈ្លាន​ពាន​កាន់​កាប់​ទឹក​ដី​កម្ពុជា​ដោយ​ខុសច្បាប់ បានបង្ហាញឲ្យពិភពលោកបានដឹងថា ថៃបានឈ្លានពានកម្ពុជា។ ហើយ​ប្រជា​ពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​មាន​ការ​ពេញ​ចិត្ត​ចំពោះ​ការ​ឆ្លើយ​តប​របស់​សម្តេច​ធិបតី​អំពី​បញ្ហា​ជម្លោះ​ព្រំដែន​រវាងកម្ពុជា និងថៃ។

សូមជម្រាបថា ប្រជាពលរដ្ឋទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ទស្ស​ន​កិច្ច​ផ្លូវ​ការ និងជាប្រវត្តិសាស្ត្ររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកម្រិត​ខ្ពស់​លើក​ដំបូង​នៃ​ក្រុម​ប្រឹក្សា​សន្តិភាពនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦៕ អត្ថបទ៖ វង្ស សុភាព 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm