វិសាខាដណ្ដើមបានជើងឯកលីគអភិវឌ្ឍន៍កម្ពុជា ក្រោយឈ្នះភ្នំពេញក្រោន

2026/02/23 07:18:39 pm        129

ក្រោយដំណើរការជាង៨ខែ លីគអភិវឌ្ឍន៍កម្ពុជារដូវកាល២០២៥-២០២៦ដែលរៀបចំដោយក្រុមហ៊ុនលីគកម្ពុជា បានបញ្ចប់ការប្រកួតជាផ្លូវការហើយ ដោយក្លឹបបាល់ទាត់វិសាខាក្លាយជាម្ចាស់ជើងឯក ពេលឈ្នះភ្នំពេញក្រោន ៣ទល់នឹង០ ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នៅកីឡដ្ឋានភ្នំពេញក្រោន។

សម្រាប់ការប្រកួតនេះលេងបាន៦នាទី កីឡាករ ភឿក ថាតថៃ ទាត់បញ្ចូលទីឱ្យក្រុមនាំមុខ មុនពេលដែលកីឡាករ មាន ចាន់រិទ្ធ តែតបញ្ចូលទីគ្រាប់ទី២ ២៤នាទីបន្ទាប់ ពីការលើកបាល់របស់កីឡាករ កែន ចាន់សុភ្ក្រ។ លេងវគ្គទី២ មិនដល់មួយនាទីស្រួលបួលផង កីឡាករ ភឿក ថាតថៃ រកបានមួយគ្រាប់ទៀត ឱ្យវិសាខានាំមុខ ៣ទល់នឹង០។ នាទីនៅសេសសល់គ្មានគ្រាប់បាល់កើតឡើងទៀតទេ។ ចប់ការប្រកួត ភ្នំពេញក្រោន ចាញ់ វិសាខា ០ទល់នឹង៣។

ចំណែកក្លឹបបាល់ទាត់អាយអេសអាយដង្កោ សែនជ័យ បានត្រឹមបញ្ចប់នៅចំណាត់ថ្នាក់លេខ២ ទោះបីឈ្នះអឹមអូអាយកំពង់ដេវ៉ា និងមានពិន្ទុស្មើគ្នាក៏ដោយ ព្រោះសំណល់គ្រាប់បាល់តិចជាងវិសាខា។ មួយគ្រាប់ជ័យជំនះរបស់ អាយអេសអាយ កើតឡើងដោយកីឡាករ ប៉េង ពិសាលនៅនាទីទី៩០បូក២។ ថ្ងៃជាមួយគ្នានេះដែរ ក្លឹបឡាយអ៊ិនឃីង ចាញ់កណ្ដាលយូណាយធីត ១ទល់២។

សូមបញ្ជាក់ថា គោលបំណងនៃការរៀបចំការប្រកួត ខេមបូឌានលីគអភិវឌ្ឍន៍ មានបួនចំណុចធំៗគឺផ្តល់ឱកាសដល់កីឡាករដែលមិនសូវទទួលបានឱកាសលេងនៅក្នុងការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ( CPL ) និងកីឡាករអាយុក្រោម២២ឆ្នាំ ឲ្យមានឱកាសបង្ហាញសមត្ថភាពនៅលើទីលាន។ ផ្តល់ឱកាសដល់កីឡាករ ខេមបូឌានលីគ យុវជនអាយុក្រោម ១៨ ឆ្នាំ ទទួលបានឱកាសបង្ហាញសមត្ថភាព ក្នុងការប្រកួតប្រជែងជាមួយក្រុមធំ ដើម្បីពង្រឹង និងអភិវឌ្ឍន៍បច្ចេកទេសបន្ថែម។ រៀបចំឡើងដោយផ្តោតសំខាន់លើកីឡាករអាយុក្រោម ២២ឆ្នាំ ជំរុញបង្កើនឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ដើម្បីត្រៀមលក្ខណៈសម្បត្តិសម្រាប់ចូលរួមការប្រកួត Sea Games និង អភិវឌ្ឍន៍សមត្ថភាពរបស់មន្រ្តីដឹកនាំការប្រកួត ដោយផ្តល់ឱកាសច្រើនក្នុងការបំពេញភារកិច្ចនានា៕

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm