ជនជាតិអ៊ុយក្រែន និងពលរដ្ឋក្នុងប្រទេសមួយចំនួនចេញតវ៉ាអំពាវនាវឲ្យរុស្ស៊ីបញ្ចប់សង្គ្រាមអ៊ុយក្រែនមុនខួប៤ឆ្នាំ

2026/02/23 12:32:42 pm        51

ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅទីក្រុងតូរ៉ុនតូ(Toronto) ប្រទេសកាណាដាកាលពីថ្ងៃអាទិត្យ២២ កុម្ភៈដើម្បីបង្ហាញការគាំទ្រដល់អ៊ុយក្រែន នៅមុនខួបលើកទី៤ឆ្នាំនៃការវាយលុករបស់រុស្ស៊ី។

អ្នកចូលរួមការជួបជុំម្នាក់មកពីអ៊ុយក្រែន លោក Roman Fomin បាននិយាយថា ពួកលោកជឿថាជម្លោះនឹងបន្តដោយគ្មានការគាំទ្រពីអន្តរជាតិកាន់តែខ្លាំង ដោយជំរុញឱ្យរដ្ឋាភិបាលនានាផ្តល់ការគាំទ្រកាន់តែច្រើនដល់ទីក្រុងគីវ និងអំពាវនាចឲ្យរុស្ស៊ីបញ្ចប់សង្គ្រាម។

អ្នកចូលរួមម្នាក់ទៀតឈ្មោះ Olesia Smyrnova មកពីអ៊ុយក្រែន បាននិយាយថា ប្រជាជនអ៊ុយក្រែនត្រូវការសកម្មភាពជាក់ស្តែងជាជាងពាក្យសម្តី ដោយហៅផលវិបាកនៃសង្គ្រាមដែលកំពុងបន្តថាគួរឱ្យសោកសៅ និងអយុត្តិធម៌ណាស់។

អ្នកនយោបាយកាណាដា លោក Doug Ford ក៏បានថ្លែងទៅកាន់ហ្វូងមនុស្សផងដែរ ដោយសន្យាថានឹងបន្តគាំទ្រអ៊ុយក្រែន និងអំពាវនាវឱ្យមានសាមគ្គីភាពក្នុងចំណោមសម្ព័ន្ធមិត្ត។

ចំណែកនៅក្នុងប្រទេសហុងគ្រីវិញ ពលរដ្ឋហុងគ្រីប្រហែល១ពាន់នាក់ និងជនជាតិអ៊ុយក្រែន ក៏បានដើរក្បួនក្នុងរដ្ឋធានី Budapest កាលពីថ្ងៃអាទិត្យ២២កុម្ភៈបង្ហាញការគាំទ្រដល់អ៊ុយក្រែនផងដែរ។

ជាមួយគ្នានោះ នៅក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី វិញ ក្រុមអ្នកគាំទ្រអ៊ុយក្រែនបានចេញដើរពាសពេញដងផ្លូវនានាអំពាវនាវឲ្យបញ្ចប់សង្គ្រាម និងតវ៉ាប្រឆាំងការចូលរួមរបស់ក្រុមអត្តពលិករុស្ស៊ីនិងបេឡារុសមួយចំនួនក្នុងព្រឹត្តិការណ៍ Paralympics ដែលនឹងចូលមកដល់នាពេលខាងមុខ។

ថ្ងៃអង្គារ២៤ កុម្ភៈ ស្អែកនេះ នឹងជាថ្ងៃខួបលើកទី៤ឆ្នាំគត់នៃការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី ដែលបានសម្លាប់មនុស្សរាប់សែននាក់នៃភាគីជម្លោះទាំងសងខាង បណ្តេញមនុស្សរាប់លាននាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ និងបំផ្លាញទីក្រុង ទីប្រជុំជន និងភូមិនានាឋានរបស់អ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

ជនជាតិអ៊ុយក្រែន និងពលរដ្ឋក្នុងប្រទេសមួយចំនួនចេញតវ៉ាអំពាវនាវឲ្យរុស្ស៊ីបញ្ចប់សង្គ្រាមអ៊ុយក្រែនមុនខួប៤ឆ្នាំ
2026/02/23 12:32:42 pm        1
ហុងគ្រី ប្រកាសវិធានការតបតប្រឆាំងអ៊ុយក្រែន ក្នុងពេលមានជម្លោះជុំវិញបំពង់បង្ហូរប្រេង
2026/02/23 12:13:33 pm        1
និស្សិតអ៊ីរ៉ង់ បានមកប្រមូលផ្តុំគ្នា ខណៈសាកលវិទ្យាល័យបើកឡើងវិញបន្ទាប់ពីការតវ៉ានៅទូទាំងប្រទេស
2026/02/23 12:09:56 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Jessica Pegula ឈ្នះ Elina Svitolina គ្រងជើងឯកវាយកូនបាល់ Dubai Tennis Championships

2026/02/23 01:42:10 pm
​ប.ស.ស. កាន់តែទទួលបាននូវជំនឿជឿជាក់ និងក្តីសង្ឃឹមពីគ្រប់មជ្ឈដ្ឋានរួមទាំងមន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋគ្រប់រូប
2026/02/23 01:36:47 pm
​អង្គរថាយហ្គឺរ យកឈ្នះកងយោធពលខេមរភូមិន្ទ រក្សាតំណែងលេខ៣ លើក្រុមណាហ្គាវើលដ៏
2026/02/23 01:29:48 pm
​អង្គទូត និងអង្គការអរន្តជាតិ ចុះសួរសុខទុក្ខជនភៀសសឹកនៅវត្តចាន់ស៊ីសាមគ្គីរតនារាម ខេត្តបន្ទាយមានជ័យ
2026/02/23 01:10:02 pm
​ក្រសួងឧស្សាហកម្មបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ ដោយផ្តោតលើការពង្រឹងភាពប្រកួតប្រជែង លើសពីតម្លៃផលិតកម្មទាប
2026/02/23 12:42:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/23 03:38:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/22 01:29:53 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/22 09:53:19 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/19 09:59:49 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am