ឯកឧត្តម សៅ សុខា ប្រកាសបង្កើតសាលាមត្ដេយ្យបាល់ទាត់ ក្រោយឃើញ​ចន្លោះប្រហោង​នៅមជ្ឈមណ្ឌលជាតិបាទី

2026/02/23 07:35:24 pm        203

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាស​នឹង​រៀបចំ​បង្កើតឲ្យមានសាលាមត្ដេយ្យបាល់ទាត់ ដើម្បីធានានិរន្ដរភាពនៃការអភិវឌ្ឍ និង​កសាង​ធនធាន​កីឡាករ ក៏ដូចជាការបំពេញនូវចំណុចចន្លោះប្រយោង ដែលសហព័ន្ធបានអនុវត្ត​នៅ​មជ្ឈ​មណ្ឌល និងសាលាបាល់ទាត់ជាតិបាទី។

ការគូសបញ្ជាក់នេះ បន្ទាប់ពីឯកឧត្តម បានទទួលការគាំទ្រពីសមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ បន្ដតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អាណត្តិឆ្នាំ២០២៦-២០៣០ នៅក្នុ​ងមហាសន្និបាត លើកទី២០ នៅសណ្ឋាគារ Raffles Hotel Le Royal កាល​ពីចុងសប្ដាហ៍​កន្លងទៅ។

ក្រោយជួបពិភាក្សា និងការផ្ដល់យោបល់ពីអ្នកជំនាញអន្ដរជាតិ ឯកឧត្តមយល់ថា ក្នុងបាល់ទាត់ កត្ដារត់លឿន កម្លាំងខ្លាំង និងភាពឆ្លាតវៃ គឺជារឿងមួយ ដែលក្នុងបច្ចេកទេស គឺគ្រប់គ្រងបាល់ ជារឿងសំខាន់ជាងគេ ហើយដើម្បីអភិវឌ្ឍន៍បច្ចេកទេសគ្រប់គ្រងបាល់បានល្អ លុះត្រាមានការបណ្ដុះផ្នត់គំនិតការលេងបាល់តាំងពីកុមារតូចៗ។ កត្ដានេះ ទើបជំរុញឲ្យឯកឧត្តមរៀបចំផែនការបង្កើតសាលាមត្ដេយ្យបាល់ទាត់ ក្នុងជំហានដំបូងចំនួន ២ នៅខេត្តស្វាយរៀង នាពេលឆាប់ៗខាងមុខ។

ទន្ទឹមជាមួយគម្រោងបង្កើតសាលាមត្ដេយ្យបាល់ទាត់នេះដែរ មិនមែនជារឿងចៃដន្យនោះទេ តែដោយសារការមើលឃើញពីចន្លោះប្រហោង នៃសាលាបាល់ទាត់ជាតិបាទី ក្នុងរយៈពេលកន្លងមក ដែលការទទួលបានលទ្ធផល មិនសមប្រកបនឹងការចង់បាន ក៏ដូចជាការចំណាយដ៏ច្រើន ។ ដូច្នេះឯកឧត្តមសង្ឃឹមថា បន្ទាប់ពីមានសាលាមត្ដេយ្យបាល់ទាត់ នឹងអាចចម្រាញ់បានធនធានកីឡាករថ្នាលបន្ដវេន សម្រាប់ប្រមូលផ្ដុំ និងតម្រង់ទិសពួកគេក្លាយជាកីឡាករអាជីពដ៏មានសក្ដានុពលនាថ្ងៃអនាគត។

គួរដឹងថា ក្រៅពីគម្រោងបង្កើតសាលាមត្ដេយ្យបាល់ទាត់ ក្នុងអាណត្តិថ្មី ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា សហព័ន្ធក៏នឹងធ្វើការពង្រឹងការប្រកួតថ្នាក់ខេត្ត ដោយផ្ដោតជាពិសេសលើយុវជនថ្នាល ជាមួយការរៀបចំនូវក្រុមការងារជំនាញ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃឲ្យបានត្រឹមត្រូវ សំដៅឈានទៅជ្រើសរើសបាននូវធនធានកីឡាករយុវជនប្រកបដោយសមត្ថភាព ទេពកោសល្យ ចូលរួមប្រមូលផ្ដុំហ្វឹកហាត់ និងបណ្ដុះបណ្ដាលពួកគេឲ្យក្លាយជាកីឡាករអាជីព សម្រាប់​ការ​ប្រកួត​ប្រជែង​ទាំង​ថ្នាក់ជាតិ និងអន្ដរជាតិផងដែរ៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm