អង្គរថាយហ្គឺរ យកឈ្នះកងយោធពលខេមរភូមិន្ទ រក្សាតំណែងលេខ៣ លើក្រុមណាហ្គាវើលដ៏

2026/02/23 08:29:48 pm        172

ក្រុមបាល់ទាត់អង្គរថាយហ្គឺរ បានយកឈ្នះក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ យ៉ាងចាស់ដៃ ដោយលទ្ធផល ៧-១ ក្នុងជំនួបបញ្ចប់ជុំទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ដើម្បីរក្សាតំណែងលេខ៣ ខណៈណាហ្គាវើលដ៏ បន្ដឈរលេខ៤ ក្រោយយកឈ្នះក្រុមឡាយហ្វខេត្តព្រះសីហនុ ២-០។

សម្រាប់ជំនួបជើងទី២ នៅកីឡដ្ឋានអាគីហ៊ីរ៉ូកាតូ កាលពីថ្ងៃអាទិត្យកន្លងទៅ អង្គរថាយហ្គឺរ បាននាំមុខក្រុមភ្ញៀវ ២គ្រាប់មុន ដែលធ្វើសម្រេចដោយកីឡាករ Yasuoka Takuto នៅនាទី២១ និងកីឡាករ Masutani Takara នៅនាទី៣៣ មុនកីឡាករ Tomoki Taniguchi រកបាន ១គ្រាប់ឲ្យកងយោធពលខេមរភូមិន្ទុ នៅនាទី៣៩។

ចូលវគ្គទី២ ក្រុមម្ចាស់ផ្ទះ បានព្យាយាមដាក់សម្ពាធខ្លាំង រហូតរកបាន ៥គ្រាប់បន្ថែម ដោយកីឡាករ Kurita Mark Adjei ៣គ្រាប់ នៅនាទី៥២, ៥៤ និងនាទី៧៣, កីឡាករ Muland និង Facundo ម្នាក់ ១គ្រាប់ នៅនាទី៥៩ និងនាទី៧១ ដើម្បីធានា ៣ពិន្ទុក្នុងដី និងរក្សាចំណាត់ថ្នាក់លេខ៣ បណ្ដោះអាសន្ន ក្រោយឆ្លងកាត់ ២០ប្រកួតឈ្នះ១១ ស្មើ ៣ និងចាញ់ ៦ គ្រាដែលកងយោធពលខេមរភូមិន្ទ បានបន្ដឈរលេខ៨ ដោយរក្សា ១៧ពិន្ទុក្នុងដៃ បន្ទាប់ពីចប់ជុំទី២ ក្នុងលទ្ធផល ២០ប្រកួតដូចគ្នា ឈ្នះ ៤ ស្មើ ៥ និងចាញ់ ១១ប្រកួត។

ចំណែកក្រុមណាហ្គាវើលដ៏ បានរក្សាចំណាត់ថ្នាក់លេខ៤ ដោយចាញ់ប្រៀបអង្គរថាយហ្គឺរ ១ពិន្ទុ បន្ទាប់ពីរកបាន ៣ពិន្ទុពីការប្រកួតបញ្ចប់ជុំទី២ ដោយយកឈ្នះក្រុមម្ចាស់ផ្ទះឡាយហ្វខេត្តព្រះសីហនុ ២-០ កាលពីថ្ងៃសៅរ៍កន្លងទៅ ។ ២គ្រាប់របស់ក្រុមលោក ឃឹម បូរី ធ្វើសម្រេចទាំង ២គ្រាប់ដោយកីឡាករ Oliveira Lucas នៅនាទី៤៩ និងនាទី៩០+៦។ សរុបលទ្ធផលការប្រកួត ២ជុំ របស់ក្រុមមានមូលដ្ឋាននៅខេត្តកំពង់ស្ពឺនេះ ២០ប្រកួតឈ្នះ ១០ ស្មើ ៥ និងចាញ់ ៥ រកបាន ៣៥ពិន្ទុ។ រីឯឡាយហ្វខេត្តព្រះសីហនុ បន្ដឈរលេខ១០ និងរក្សា ១០ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ២០ប្រកួតឈ្នះ ៣ ស្មើ ១ និងចាញ់ ១៦ប្រកួត៕ អត្ថបទ លី ឈុនឡា


 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        109
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm