កីឡាការិនីវាយកូនបាល់អាមេរិក Jessica Pegula មានការប្រកួតដ៏អស្ចារ្យនៅវគ្គផ្តាច់ព្រ័ត្រក្រោយយកឈ្នះកីឡាការិនីអ៊ុយក្រែន Elina Svitolina ៦-២ និង ៦-៤ គ្រងជើងឯកកម្មវិធី Dubai Tennis Championship នៅអារ៉ាប់រួម។
Jessica Pegula ដែលនឹងឈានចូលវ័យ ៣២ ឆ្នាំនៅថ្ងៃអង្គារស្អែកនេះ បានក្លាយជាកីឡាការិនីវ័យចំណាស់បំផុតទីពីរដែលឈ្នះជើងឯកនៅទីនេះ បន្ទាប់ពីមិត្តរួមជាតិអាមេរិក Venus Williams ឈ្នះកាលពីឆ្នាំ ២០១៤ ក្នុងវ័យ ៣៣ ឆ្នាំ។
កីឡាការិនីលេខ ៥ ពិភពលោករូបនេះបាននាំមុខសិតដំបូង ៣-០ ធ្វើឱ្យកីឡាការិនីអ៊ុយក្រែនធ្វើអីមិនបានមុនពេលយកឈ្នះ ៦-២។
នៅសិតទីពីរ Svitolina ព្យាយាមវាយបកដែរ តែអតីតជើងឯករង US Open, Jessica Pegula នៅតែរឹងមាំ និងបន្តយកឈ្នះ ៦-៤។
ជើងឯក Dubai Tennis Championships នេះជាពានទី ១០ ក្នុងអាជីពសម្រាប់ Jessica Pegula៕ អត្ថបទ៖នាង សុភាវុធ


