ក្រសួងផែនការ បានអនុវត្តលើការងារជំរឿន និងអង្កេតជាច្រើននៅឆ្នាំ២០២៥ កន្លងទៅ

2026/02/23 09:26:04 pm        173

ក្រសួងផែនការ ក្នុងរយៈពេលពេញមួយឆ្នាំ ២០២៥ បាន​សម្រេច​លើ​ការងារ​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​ការ​ប្រមូល​ទិន្នន័យការងារជំរឿន ក៏ដូចជាការងារអង្កេត ដែលជាការងារ​សំខាន់​ក្នុង​ប្រមូល​ទិន្នន័យ​ជូន​រាជ​រដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់លើគោលដៅនានា។ ទិន្នន័យ​ទាំង​នោះ​ក៏​ផ្ដល់​ជា​ភាព​សំខាន់​បណ្ដា​អង្គការជាតិ អន្តរជាតិអាចយកទៅប្រើប្រាស់ផងដែរ។

ក្រសួងផែនការ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បាន​រៀប​ចំ​សន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២៦។ ឆ្នាំ ២០២៥ជាឆ្នាំមមញឹកមួយ សម្រាប់​ក្រសួងផែនការ ពិសេសលើការងារ ជំរឿននិងការងារអង្កេត។ តាម​របាយ​ការណ៍​បញ្ជា​ក់​ថា ​នៅក្នុងឆ្នាំ ២០២៥កន្លងទៅនេះ ក្រសួងផែនការបានអនុវត្តការងារអង្កេតកសិកម្មកម្ពុជា និង​អង្កេត​សហ​គ្រាសកសិកម្មខ្នាតធំឆ្នាំ២០២៥ នៅរាជធានី ខេត្ត បានអនុវត្តការ​ងារ​អង្កេត​ភព​ផែនដី​នៅ​ព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៥ នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បានអនុវត្ត​ការងារអ​ង្កេតន​វា​នុវត្តន៍ឆ្នាំ២០២៥ នៅទូទាំង២៥រាជធានី ខេត្ត។ លើសពីនេះ ក្រសួងផែន​ការ​ក៏​បាន​និង​កំពុង​អនុវត្ត​ការងារអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជាឆ្នាំ២០២៥ កំពុងអនុវត្តការងារ​អង្កេត​កម្លាំង​ពលកម្ម​កម្ពុជា​ឆ្នាំ២០២៥ នៅទូទាំង២៥រាជធានី ខេត្ត កំពុងវិភាគរបាយ​ការណ៍​លទ្ធផល​ទិន្នន័យ​ស្ថិតិ​សេដ្ឋកិច្ច បរិស្ថាននៃកម្ពុជាឆ្នាំ២០២៤ និងបានអនុវត្តការគូសផែនទីនិងចុះបញ្ជីគ្រួសារ ការ​រៀបចំសេចក្តីណែនាំនិងឯកសារផ្សេង និងការសម្ភាសន៍ សាកល្បងបញ្ជីសំណួរ សម្រាប់​ការ​ងារ​អង្កេត​ប្រជា​សាស្ត្រ និងសុខភាពនៅកម្ពុជាឆ្នាំ២០២៥-២០២៦ ដំណាក់ កាលទី១។ ក្រុមការងារ​ជំនាញ​នៃក្រសួងផែនការ ក៏បានចុះប្រមូលទិ​ន្នន័យ​ស្ថិតិ​ថ្នាក់​ក្រោម​ជាតិ​នៅ​រាជ​ធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​២០២៥ និងរៀបចំតារាងសំណួរ ទិន្នន័យស្ថិតិថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ២០២៦ ដើម្បី​ចុះស្រង់ទិន្នន័យតាមបណ្តាមន្ទីរ អង្គភាពតាមវិស័យ និងបាន​ចុះ​សម្ភាសន៍​និង​ស្រង់​ទិន្នន័យ​អង្កេតថ្លៃអ្នកផលិតនិងសេវាកម្ម ដើម្បីចងក្រងជាសន្ទស្សន៍ឆ្នាំ២០២៤-២០២៥។

ឆ្នាំ២០២៥​ដដែលនោះ ក្រសួងផែនការ ក៏បានផ្សព្វផ្សាយ​លទ្ធផល​ជំរឿ​ន​កសិកម្ម​នៅ​ព្រះរា​ជា​ណា​​ចក្រ​​កម្ពុជា​ឆ្នាំ២០២៣ ផ្សព្វផ្សាយលទ្ធផលរបាយការណ៍អង្កេតសេដ្ឋកិច្ច សង្គមកិច្ច​កម្ពុជា​ឆ្នាំ​២០២៥ ផ្សព្វផ្សាយលទ្ធផលរបាយការណ៍អង្កេតកសិកម្មកម្ពុជាឆ្នាំ២០២៤។

ក្នុង​ពិធីបើកសន្និបាតនៅថ្ងៃនេះដែរ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បាន​លើក​ឡើង​ថា​ក្រសួង​ផែនការ មានតួនាទីសំខាន់ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំ សម្រប សម្រួល​ការរៀបចំ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល, ការ​ងារ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, ការ​ងារ​លើក​កម្ពស់​អាហា​រូប​ត្ថម្ភ​, ការងារ រៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យជាតិ និងការងារផលិត​និង​ផ្សព្វ​ផ្សាយ​ស្ថិតិ​ជាតិ​លើ​វិស័យ​ចម្បង​ៗ រួមមានៈ ស្ថិតិប្រជាសាស្ត្រ, សុខភាព, សេដ្ឋកិច្ច, សង្គមកិច្ច, និងកសិកម្ម សម្រាប់​ក្រសួង ស្ថាប័ននានា និងតួអង្គពាក់ព័ន្ធប្រើប្រាស់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងការ​តាម​ដាន​ត្រួត​ពិនិត្យ និងវាយតម្លៃ តាមវិស័យរបស់ខ្លួន, និងការងារប្រជាជននិងអភិវឌ្ឍន៍ ដើម្បី​រួម​ចំណែក​ក្នុង​ការ​ធ្វើឱ្យសម្រេចបាន យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, របៀបវារៈឆ្នាំ២០៣០ សម្រាប់​ការ​អភិវឌ្ឍប្រកបដោយចីរភាព, និងកម្មវិធី​សកម្មភាព​នៃ​សន្និសីទ​អន្តរជាតិ​ស្តីពី​ប្រជាជន និង​អភិវឌ្ឍន៍​៕ អត្ថបទ៖ គឹមហុក  



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm