ក្រោយខេត្តសៀបរាម ត្រូវបានជ្រើសរើសជាគោលដៅវប្បធម៌ដ៏ល្អបំផុតលំដាប់ថ្នាក់ទី៥ នៅអាស៊ី ភ្ញៀវទេសចរអន្ករជាតិ ដែលបានទៅទស្សនាខេត្តសៀមរាបរួចហើយ បានថ្លែងគាំទ្រ និងចាត់ទុកខេត្តសៀមរាប ជាគោលដៅទេសចរណ៍វប្បធម៌ ប្រវតិ្តសាស្ត្រ ដែលត្រូវទស្សនាដោយមិនអាចអាក់ខានបាន។

ទេសចរអន្តរជាតិមកពីតំបន់អឺរ៉ុប បានថ្លែងប្រាប់BTV នៅថ្ងៃទី២៣ ខែកុម្ភៈ នេះថា គ្រប់ទេសចរ អន្តរជាតិ នៅពេលមកទស្សនាកម្ពុជា គឺគេតែងដាក់ផែនការទៅទស្សនាខេត្តសៀមរាប និងបន្ទាប់ពីទស្សនារួចហើយ គឺគេទទួលបានបទពិសោធន៍ អនុស្សាវរីយ៍ដ៏ល្អបំផុតមិនអាចបំភ្លេចបាន ហើយគេក៏បានសម្តែងការគាំទ្រចំពោះខេត្តសៀមរាបជាគោលដៅវប្បធម៌ល្អបំផុតនៅអាស៊ី ឆ្នាំ២០២៦ និងអំពាវនាវឱ្យភ្ញៀវទេសចរអន្តរជាតិទៅទស្សនាខេត្តសៀមរាប ដើម្បីដឹងរឿងរ៉ាវអំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងភាពអច្ឆរិយ ពិសេសតំបន់ទេសចរណ៍ដែលមានសក្តានុពលទាក់ទាញជាច្រើនកន្លែងទៀត។

សូមបញ្ជាក់ថា តាមប្រភពពីគេហទំព័រ TripAdvisor បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៦នេះ ខេត្ត សៀមរាប ត្រូវបានជ្រើសរើសជាគោលដៅវប្បធម៌ដ៏ល្អបំផុតលំដាប់ថ្នាកទី៥ (5th Best Cultural destination in Asia 2026 នៅអាស៊ី ខណៈ លំដាប់លេខ១ បានទៅសិង្ហបុរី លេខ២ ហាណូយ ប្រទេសវៀតណាម លេខ៣ តូក្យូ ប្រទេសជប៉ុន លេខ៤ បាលី ប្រទេសឥណ្ឌូនេស៊ី ៕ អត្ថបទ ស៊ុម សុខជា











