មន្ត្រីហាម៉ាសនិយាយថា ក្រុមនេះកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការជ្រើសរើសប្រធានថ្មី

2026/02/23 10:11:05 pm        97

មន្ត្រីជាន់ខ្ពស់ហាម៉ាសម្នាក់ បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យថា ចលនាប៉ាឡេស្ទីននេះ កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការជ្រើសរើសមេដឹកនាំថ្មី ដោយមានឥស្សរជនលេចធ្លោពីររូបប្រកួតប្រជែងដណ្តើមតំណែងនេះ។

នាពេលថ្មីៗនេះ ក្រុមហាម៉ាសបានបញ្ចប់ការបង្កើតក្រុមប្រឹក្សា Shoura ថ្មី ដែលជាស្ថាប័នប្រឹក្សាយោបល់ដែលភាគច្រើនមានអ្នកប្រាជ្ញផ្នែកសាសនាជាច្រើនរូប និងការិយាល័យនយោបាយថ្មីមួយ។

សមាជិកក្រុមប្រឹក្សានេះ ត្រូវបានជ្រើសរើសរៀងរាល់ ៤ឆ្នាំ ម្តង ដោយតំណាងមកពីសាខាទាំងបីរបស់ក្រុមហាម៉ាស៖ តំបន់ហ្កាហ្សា តំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល និងថ្នាក់ដឹកនាំខាងក្រៅរបស់ ចលនានេះ។

អ្នកទោសនៃក្រុមហាម៉ាសនៅក្នុងពន្ធនាគារអ៊ីស្រាអែល ក៏មានសិទ្ធិបោះឆ្នោតផងដែរ។

បន្ទាប់មក ក្រុមប្រឹក្សានេះជ្រើសរើសការិយាល័យនយោបាយ ដែលជ្រើសរើសប្រធានចលនានេះ។

មន្ត្រីរូប ដែលបាននិយាយដោយសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា៖«ចលនានេះ បានបញ្ចប់ការបោះឆ្នោតផ្ទៃក្នុងរបស់ខ្លួន នៅក្នុងតំបន់ទាំងបី ហើយបានឈានដល់ដំណាក់កាលចុងក្រោយនៃការជ្រើសរើសប្រធានការិយាល័យនយោបាយ»។

លោកបានបន្ថែមថា ការប្រណាំងប្រជែងសម្រាប់តំណែងជាអ្នកដឹកនាំរបស់ក្រុមឥឡូវនេះ គឺរវាងលោក Khaled Meshaal និងលោក Khalil Al-Hayya។

ប្រភពទី២របស់ក្រុមហាម៉ាស បានបញ្ជាក់ពីការផ្លាស់ប្តូរសមាសភាពនៃថ្នាក់ដឹកនាំ នៅក្នុងអង្គការនេះ ដែលបានប្រយុទ្ធនឹងសង្គ្រាមដ៏   សាហាវជាមួយអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់ខ្លួន នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣៕

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm