EU៖ ខ្លួននឹងមិនទទួលយកការបង្កើនអត្រាពន្ធរបស់អាមេរិកទេ ដោយបញ្ជាក់ថា «កិច្ចព្រមព្រៀង គឺកិច្ចព្រមព្រៀង»

2026/02/23 11:13:11 pm        72

កាលពីថ្ងៃអាទិត្យ (ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦) គណៈកម្មការអឺរ៉ុបបានទាមទារឲ្យសហរដ្ឋអាមេរិកប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប (EU) និងសហរដ្ឋអាមេរិក ដែលបានសម្រេចកាលពីឆ្នាំមុន បន្ទាប់ពីតុលាការកំពូលអាមេរិក បានសម្រេចលុបចោលវិធានការដំឡើងពន្ធសកលរបស់លោកប្រធានាធិបតី Donald Trump ហើយលោកបានឆ្លើយតបជាមួយនឹងការដាក់អត្រាពន្ធថ្មី លើគ្រប់មុខទំនិញ។

គណៈកម្មការដែលចរចាគោលនយោបាយពាណិជ្ជកម្មតំណាងឲ្យរដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន ២៧ បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែផ្តល់ «ភាពច្បាស់លាស់ទាំងស្រុង» ជុំវិញវិធានការដែលខ្លួនមានបំណងធ្វើ បន្ទាប់ពីមានសេចក្តីសម្រេចរបស់តុលាការ។

បន្ទាប់ពីតុលាការបានលុបចោលពន្ធសកលរបស់លោក Trump កាលពីថ្ងៃទី២០ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកបានប្រកាសអត្រាពន្ធបណ្តោះអាសន្នលើគ្រប់ទំនិញទាំងអស់ចំនួន ១០ភាគរយ ដែលបន្ទាប់មកលោក បានដំឡើងដល់ ១៥ភាគរយ នៅមួយថ្ងៃក្រោយមក។

គណៈកម្មការបានសង្កត់ធ្ងន់ថា៖ «ស្ថានភាពពេលនេះ មិនអំណោយផលឡើយដល់ការផ្តល់នូវការធ្វើពាណិជ្ជកម្ម និងការវិនិយោគឆ្លងមហាសមុទ្រអាត្លង់ទិក ប្រកបដោយយុត្តិធម៌ តុល្យភាព និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដូចដែលបានព្រមព្រៀងគ្នាដោយភាគីទាំង២ នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលកំណត់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីឆ្នាំមុន។ កិច្ចព្រមព្រៀង គឺជាកិច្ចព្រមព្រៀងមួយ ពោលគឺជាអ្វីដែលត្រូវតែគោរពតាម»។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីឆ្នាំមុន បានកំណត់អត្រាពន្ធ ១៥ភាគរយរបស់សហរដ្ឋអាមេរិក សម្រាប់ទំនិញភាគច្រើនរបស់សហភាពអឺរ៉ុប លើកលែងតែពន្ធដែលគ្របដណ្តប់លើវិស័យផ្សេងទៀត ដូចជាលើដែកថែបជាដើម។ វាក៏អនុញ្ញាតឲ្យមានការលើកលែងពន្ធផងដែរ លើផលិតផលមួយចំនួនដូចជាយន្តហោះ និងគ្រឿងបន្លាស់។ ហើយសហភាពអឺរ៉ុបបានយល់ព្រមលុបចោលពន្ធនាំចូល លើទំនិញជាច្រើនរបស់សហរដ្ឋអាមេរិក និងលុបចោលការគំរាមកំហែងសងសឹកដោយការយកពន្ធខ្ពស់ជាង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm