សហរដ្ឋអាមេរិកនឹងបញ្ឈប់ការប្រមូលពន្ធដែលតុលាការកំពូលចាត់ទុកថា ខុសច្បាប់ នៅថ្ងៃអង្គារ

2026/02/23 11:15:37 pm        66

ទីភ្នាក់ងារគយ និងការពារព្រំដែន (CBP) របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួននឹងបញ្ឈប់ការប្រមូលពន្ធដែលដាក់ក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) នៅវេលាម៉ោង ១២:០១ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹង ៥:០១ ម៉ោងសកល) នៅថ្ងៃអង្គារ (ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦) ពោលគឺកន្លងផុត ៣ថ្ងៃបន្ទាប់ពីតុលាការកំពូលសហរដ្ឋអាមេរិក បានប្រកាសថា អត្រាសពន្ធទាំងនោះ គឺខុសច្បាប់។

តាមរយៈសារមួយទៅកាន់អ្នកដឹកជញ្ជូន នៅលើសេវាកម្មផ្ញើសារប្រព័ន្ធដឹកទំនិញ (CSMS) របស់ខ្លួន ទីភ្នាក់ងារនេះបានឲ្យដឹងថា ខ្លួននឹងធ្វើឲ្យលែងដំណើរការកូដពន្ធគយទាំងអស់ដែលជាប់ពាក់ព័ន្ធក្រឹត្យទាក់ទងនឹង IEEPA មុនរបស់លោកប្រធានាធិបតី Donald Trump គិតត្រឹមថ្ងៃអង្គារ។

ការបញ្ឈប់ការប្រមូលពន្ធគយ IEEPA នេះ កើតមានឡើងស្របគ្នានឹងការដាក់អត្រាពន្ធសកលថ្មី ១៥ភាគរយរបស់លោក Trump ក្រោមអំណាចផ្លូវច្បាប់ផ្សេង ដើម្បីជំនួសវិធានាការពន្ធដែលត្រូវបានលុបចោលដោយតុលាការកំពូល កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក។

យ៉ាងណាក្ដី CBP មិនបានផ្តល់ហេតុផលនោះឡើយថា តើហេតុអ្វីបានជាខ្លួនបន្តប្រមូលពន្ធគយ នៅផែនានា ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីមានសេចក្ដីសម្រេចរបស់តុលាការកំពូល ហើយជាមួយគ្នានេះ សាររបស់ស្ថាប័ននេះក៏មិនបានផ្តល់ព័ត៌មាន អំពីការសងត្រឡប់វិញដែលអាចកើតមានសម្រាប់អ្នកនាំចូលនោះដែរ។

សារនេះបានកត់សម្គាល់ថា ការផ្អាកការប្រមូលពន្ធមិនប៉ះពាល់ដល់ពន្ធផ្សេងទៀតដែលដាក់ដោយលោក Trump ទេ ក្នុងនោះរួមទាំងអត្រាពន្ធដែលស្ថិតនៅក្រោមច្បាប់សន្តិសុខជាតិមាត្រា ២៣២ និងច្បាប់ស្តីពីការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌មាត្រា ៣០១៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm