ព្យុះដ៏ខ្លាំងមួយ បក់បោកចូលភាគឦសានអាមេរិក ដោយនាំឲ្យមានការរំខានដល់ការធ្វើដំណើរ

2026/02/23 11:29:24 pm        86

ព្រិលធ្លាក់ខ្លាំង និងកម្លាំងខ្យល់ដ៏ខ្លាំងក្លា បានបក់បោកឆ្លងកាត់ភាគឦសាន និងភាគកណ្តាលអាត្លង់ទិក កាលពីថ្ងៃអាទិត្យ (ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦) ខណៈដែលព្យុះព្រិលនៅចុងខែកុម្ភៈនេះ បានធ្វើឲ្យជើងហោះហើរ និងសេវកម្មផ្លូវដែកត្រូវផ្អាក ហើយតំបន់នេះបានត្រៀមប្រឈមនឹងព្យុះដ៏ខ្លាំងមួយ។

ព្រិលកម្ពស់ជាង ០,៦ម៉ែត្រ ត្រូវបានគេរំពឹងថា នឹងធ្លាក់នៅតំបន់ខ្លះនៃរដ្ឋ New England ហើយតំបន់ទីក្រុង New York របស់សហរដ្ឋអាមេរិក អាចមានយ៉ាងហោចណាស់ ៤៥,៧២សង់ទីម៉ែត្រ។

កាលពីល្ងាចថ្ងៃទី២២ ខែកុម្ភៈ អ្នកស្រុកភាគច្រើននៅតែក្នុងផ្ទះ ដោយធ្វើតាមការណែនាំរបស់មន្ត្រីប្រចាំរដ្ឋ និងមូលដ្ឋាន ដែលបានព្រមានថា ស្ថានភាពនឹងកាន់តែអាក្រក់ទៅៗរហូតដល់យប់។ យោងតាមសេវាអាកាសធាតុជាតិ បានឲ្យដឹងថា ព្យុះនេះត្រូវបានគេរំពឹងថា នឹងឡើងដល់កម្រិតខ្លាំងបំផុតរបស់វានាពេលយប់ ដោយមានព្រិលធ្លាក់កម្ពស់ ៥,០៨សង់ទីម៉ែត្រ ឬខ្ពស់ជាងនេះ ក្នុងរយៈពេលមួយម៉ោង។

មនុស្សជាង ៣៥លាននាក់ស្ថិតនៅក្រោមការព្រមាន អំពីការមានព្យុះព្រិលដ៏ខ្លាំងក្លា។ ព្រិលកម្ពស់ជាង ០,៣ម៉ែត្រ ត្រូវបានគេរំពឹងថា នឹងធ្លាក់តាមបណ្តោយឆ្នេរភាគខាងកើត ពីឆ្នេរសមុទ្ររដ្ឋ Virginia ដល់ភាគខាងត្បូងរដ្ឋ Maine។ ហើយព្រិលកម្ពស់យ៉ាងហោចណាស់ ០,៤៦ម៉ែត្រ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចាប់ពីទីក្រុង Atlantic City រដ្ឋ New Jersey រហូតដល់ទីក្រុង Boston ខណៈគេរំពឹងថា នឹងមានព្រិលធ្លាក់ជាង ០,៦ម៉ែត្រ នៅតាមតំបន់នានានៃរដ្ឋ Massachusetts និង Rhode Island។

ប្រសិនបើព្រិលធ្លាក់នៅទីក្រុង New York មានកម្ពស់ ៤៥,៧២សង់ទីម៉ែត្រ ដូចការព្យាករនោះ ព្យុះនេះនឹងមានកម្រិតខ្លាំងបំផុត ចាប់តាំងពីឆ្នាំ២០១៦ នៅពេលដែលព្យុះព្រិលដ៏ខ្លាំងមួយ បានធ្លាក់កម្ពស់ ៦៩,៨៥សង់ទីម៉ែត្រ នៅឧទ្យាន Central Park។ សិស្សសាលារដ្ឋចំនួន ៩០០,០០០នាក់របស់ទីក្រុងនេះត្រូវបានជួបប្រទះនឹងថ្ងៃព្រិលធ្លាក់ដ៏កម្រមួយ នាថ្ងៃទី២៣ ខែកុម្ភៈ ដោយសូម្បីតែថ្នាក់រៀនពីចម្ងាយ (តាមអនឡាញ) ក៏ត្រូវបានលុបចោលដែរ។ គួរបញ្ជាក់ថា ព្យុះព្រិលបានធ្វើឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនសាធារណៈ នៅតាមតំបន់នានានៃតំបន់នេះរួចហើយ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm