រដ្ឋាភិបាលស៊ូដង់នៅថ្ងៃអាទិត្យ បានរិះគន់ទីក្រុង Kampala ចំពោះការទទួលស្វាគមន៍ មេបញ្ជាការយោធាប៉ារ៉ាលោក Mohammed Hamdan Dagalo ដោយបានចាត់ទុកការទទួលស្វាគមន៍ដែលលោកទទួលបានពីប្រធានាធិបតីអ៊ូហ្គង់ដាថា ជា «ការប្រមាថដល់មនុស្សជាតិ»។
ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ យោធាស៊ូដង់ដឹកនាំដោយលោកឧត្តមសេនីយ៍ Abdel Fattah Al-Burhan មេបញ្ជាការកងទ័ព បានប្រយុទ្ធជាមួយកងកម្លាំងគាំទ្ររហ័ស (RSF) ដែលត្រូមបានដឹកនាំដោយអតីតមេបញ្ជាការរងរបស់លោកឧត្តមសេនីយ៍ Al-Burhan ដែលត្រូវបានគេស្គាល់ជាទូទៅថា Hemeti។

កាលពីថ្ងៃសុក្រ លោក Dagalo បានជួបជាមួយប្រធានាធិបតីអ៊ូហ្គង់ដា Yoweri Museveni នៅវិមានរដ្ឋ នៅទីក្រុង Entebbe មួយថ្ងៃបន្ទាប់ពីការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បានរកឃើញថា កងកម្លាំងរបស់លោក បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ Darfur។
ក្រសួងការបរទេសស៊ូដង់កាលពីថ្ងៃអាទិត្យ បានរិះគន់កិច្ចប្រជុំនេះ ដោយនិយាយថា អំពើឃោរឃៅរបស់ RSF ត្រូវបាន «កត់ត្រាដោយសហគមន៍អន្តរជាតិ និងថ្កោលទោសដោយអង្គការក្នុងតំបន់ ដែលអ៊ូហ្គង់ដាជាសមាជិក» រួមទាំងសហភាពអាហ្វ្រិក និងអាជ្ញាធរអន្តររដ្ឋាភិបាលស្តីពីការអភិវឌ្ឍន៍ (IGAD)។
ថ្លែងក្នុងអំឡុងពេលទស្សនកិច្ចរបស់ខ្លួន លោក Dagalo បានធ្វើដំណើរទៅកាន់ប្រទេសអ៊ូហ្គង់ដា បន្ទាប់ពីលោកប្រធានាធិបតី Museveni ត្រូវបានកងទ័ពស៊ូដង់ទៅជួបទំនាក់ទំនង ដើម្បីស្វែងរកការសម្របសម្រួលពីលោក៕
