មន្ត្រីឃើដម្នាក់ដែលបានស្នើសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន AFP ថា នៅថ្ងៃចន្ទនេះ សហរដ្ឋអាមេរិក បានចាប់ផ្តើមកងកម្លាំងរបស់ខ្លួនចេញពីមូលដ្ឋានសំខាន់មួយ នៅក្នុងប្រទេសស៊ីរី ដែលនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងឃើដ។
ក្រុមសារព័ត៌មាន AFP មួយក្រុម បានឃើញក្បួនរថយន្តរាប់សិបគ្រឿង ដែលផ្ទុកដោយរថពាសដែក និងរចនាសម្ព័ន្ធដែលផលិតរួចជាស្រេច នៅលើផ្លូវមួយដែលភ្ជាប់មូលដ្ឋាន Qasrak ក្នុងខេត្ត Hasakah ទៅកាន់ព្រំដែនជាមួយអ៊ីរ៉ាក់។

កងកម្លាំងអាមេរិក បានដកថយចេញពីមូលដ្ឋានពីរផ្សេងទៀត ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ គឺ មូលដ្ឋាន Al-Tanf នៅភាគអាគ្នេយ៍ និង Shadadi នៅភាគឦសាន។
ប្រភពបីបានប្រាប់កាសែត AFP នៅថ្ងៃចន្ទនេះថា កងកម្លាំងអាមេរិកដែលដឹកនាំក្រុមចម្រុះប្រឆាំងក្រុមជីហាដនៅស៊ីរី នឹងបញ្ចប់ដំណើរការដកពីប្រទេសនេះ ក្នុងរយៈពេលមួយខែ។
មន្ត្រីរដ្ឋាភិបាលស៊ីរីម្នាក់ បាននិយាយថា៖ «ក្នុងរយៈពេលមួយខែ ពួកគេនឹងដកចេញពីប្រទេសស៊ីរី ហើយនឹងលែងមានវត្តមានយោធានៅក្នុងមូលដ្ឋានទៀតហើយ » ដោយប្រភពឃើញមួយ បានបញ្ជាក់ពីការវិវត្តនេះ។ ប្រភពទី៣ ជាអ្នកការទូតម្នាក់ បាននិយាយថា ការដកថយកងកម្លាំងនេះ គួរតែត្រូវបានបញ្ចប់ ក្នុងរយៈពេល ២០ថ្ងៃ៕
