អ៊ីរ៉ង់៖ ការវាយប្រហារណាមួយរបស់អាមេរិក រួមទាំងការវាយប្រហារមានកំណត់ផង នឹងជា «ទង្វើឈ្លានពាន»

2026/02/24 01:49:23 am        135

នៅថ្ងៃចន្ទ (ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ប្រទេសអ៊ីរ៉ង់បានបញ្ជាក់ថា ការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិក ក្នុងរួមទាំងការវាយប្រហារមានកំណត់ផងដែរ នឹងជា «ទង្វើឈ្លានពាន» ដែលនឹងជំរុញឲ្យមានការឆ្លើយតប បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានលើកឡើងថា លោកកំពុងពិចារណាពីការវាយប្រហារមានកំណត់លើអ៊ីរ៉ង់។

នៅឯសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុងតេអេរ៉ង់ ដែលមានអ្នកសារព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន AFP បានចូលរួម អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baqaei បានប្រាប់ឲ្យដឹងថា៖ «ពាក់ព័ន្ធនឹងសំណួរដំបូងរបស់អ្នក ទាក់ទងនឹងការវាយប្រហារមានកំណត់ ខ្ញុំគិតថា មិនមានការវាយប្រហារមានកំណត់នោះទេ»។

លោក Baqaei បានបញ្ជាក់ថា៖ «ទង្វើឈ្លានពាន នឹងត្រូវបានចាត់ទុកថា ជាទង្វើឈ្លានពាន។ នេះគឺច្បាស់លាស់ ពោលគឺគ្មានអ្វីត្រូវពន្យល់ទេ។ ហើយរដ្ឋណាមួយ នឹងឆ្លើយតបទៅនឹងទង្វើឈ្លានពានដែលជាផ្នែកមួយនៃសិទ្ធិការពារខ្លួនដោយធម្មជាតិនោះ ហេតុដូច្នេះ នោះជាអ្វីដែលយើងនឹងធ្វើ»។

គួរបញ្ជាក់ថា លោក Trump បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅថា លោកកំពុងពិចារណាលើការវាយប្រហារមានកំណត់ ប្រសិនបើទីក្រុងតេអេរ៉ង់មិនឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកទេនោះ។ លោកបានឆ្លើយតបបន្ទាប់ពីមានសំណួរពីអ្នកយកព័ត៌មានថា៖ «ខ្ញុំគិតថា ខ្ញុំអាចនិយាយបានថាខ្ញុំកំពុងពិចារណារឿងនោះ»។

ប្រទេសទាំង២ បានបញ្ចប់ការចរចាដោយប្រយោលជុំទី២ នៅប្រទេសស្វីស កាលពីថ្ងៃអង្គារសប្ដាហ៍មុន ក្រោមការសម្របសម្រួលរបស់ប្រទេសអូម៉ង់ ដោយកើតឡើងស្របនឹងការបង្កើនកងកម្លាំងយោធាដ៏ធំរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់។ កិច្ចពិភាក្សាបន្ថែមទៀត ដែលត្រូវបានបញ្ជាក់ដោយអ៊ីរ៉ង់ និងអូម៉ង់ ប៉ុន្តែមិនមែនដោយសហរដ្ឋអាមេរិកនោះ ត្រូវបានគ្រោងទុកសម្រាប់ថ្ងៃព្រហស្បតិ៍នេះ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        47
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        50
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm