អ៊ីរ៉ង់អះអាងថា កិច្ចប្រជុំគ្មានប្រយោជន៍ដោយពុំទទួលបានលទ្ធផលនោះទេ និងដាក់ការស្តីបន្ទោសលើអាមេរិក

2026/02/24 01:53:45 am        98

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei និយាយនៅថ្ងៃចន្ទនេះថា ការដាក់សម្ពាធលើអ៊ីរ៉ង់ឲ្យទទួលយកឯកតោភាគីការទាមទាររបស់សហរដ្ឋអាមេរិក ច្បាស់ណាស់ថា មិនផ្តល់លទ្ធផលអ្វីឡើយ ។

រដ្ឋមន្រ្តីការបរទេសអូម៉ង់លោក Badr Albusaidi និយាយកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងចូលរួមជំនួបនុយក្លេអ៊ែរជុំទី ៣ នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ស្របពេលមានក្តីបារម្ភលើហានិភ័យនៃជម្លោះយោធារវាងប្រទេសបច្ចាមិត្តទាំង ២ ។

សហរដ្ឋអាមេរិកបានបង្កើនវត្តមានយោធារបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា ក្នុងនោះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ព្រមានថា រឿងអាក្រក់នឹងកើតឡើង បើសិនជាកិច្ចព្រមព្រៀងពុំឈានដល់ ដើម្បីស្រាយជម្លោះលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ។

អ៊ីរ៉ង់នឹងផ្តល់សម្បទានថ្មីលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដើម្បីឈានដល់កិច្ចព្រមព្រៀង ដរាបណាវារួមបញ្ចូលការដកទណ្ឌកម្មសេដ្ឋកិច្ច និងការទទួលស្គាល់សិទ្ធិរបស់ទីក្រុងតេអេរ៉ង់ ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដោយសន្តិវិធី ។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនព្យាយាមពង្រីកកិច្ចប្រជុំហួសបញ្ហានុយក្លេអ៊ែរ រហូតដល់កម្មវិធីមីស៊ីលអ៊ីរ៉ង់ និងការគាំទ្រក្រុមប្រដាប់អាវុធក្នុងតំបន់របស់ពួកគេ ។

អ៊ីរ៉ង់បានច្រានចោលជាសាធារណៈចំពោះការទាមទារនេះ បើទោះបីជាប្រភពនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មិនដូចមីស៊ីលទេ ការគាំទ្រក្រុមប្រដាប់អាវុធ អាចមិនមែនជាបន្ទាត់ក្រហមសម្រាប់ទីក្រុងតេអេរ៉ង់ ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm