រដ្ឋអាជ្ញា ICC៖ លោក Duterte គឺជា «បុគ្គលសំខាន់» ក្នុងយុទ្ធនាការសម្លាប់មនុស្សរាប់ពាន់នាក់

2026/02/24 02:51:10 am        86


រដ្ឋអាជ្ញានៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅថ្ងៃចន្ទ (ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានលើកឡើងថា អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte គឺជា «បុគ្គលសំខាន់» ក្នុងយុទ្ធការដែលសម្លាប់មនុស្សរាប់ពាន់នាក់ អំឡុងពេលលោកកាន់អំណាច ខណៈដែលពួកគេបានជំរុញឲ្យការកាត់ក្តីលើរូបលោកបន្តទៅមុខ។

រដ្ឋអាជ្ញានៅតុលាការឧក្រិដ្ឋកម្មសង្គ្រាមដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ បានចោទប្រកាន់លោក Duterte ពីបទឃាតកម្ម ៣ករណី ជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ពាក់ព័ន្ធនឹងជនរងគ្រោះរាប់សិបនាក់ ដែលអ្នកចោទប្រកាន់ បញ្ជាក់ថា គ្រាន់តែជាតួលេខតិចតូចនៃចំនួនអ្នកស្លាប់ពិតប្រាកដនៅក្នុងការបង្ក្រាបរបស់លោក លើបុគ្គលដែលត្រូវបានចោទប្រកាន់ជាអ្នកប្រើប្រាស់គ្រឿងញៀន និងឧក្រិដ្ឋជន។

លោករដ្ឋអាជ្ញា Mame Niang បានប្រកាសនៅពេលបើកសវនាការមុនការកាត់ក្តីថា៖ «អ្វីដែលហៅថា សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក Duterte បានបណ្តាលឲ្យមានការសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ ហើយជនរងគ្រោះទាំងនេះជាច្រើននាក់ គឺជាកុមារ»។ លោកបានបន្ថែមថា៖ «លោក Duterte ត្រូវតែទទួលខុសត្រូវ ហើយករណីនេះគួរតែត្រូវបានបញ្ជាក់ ដើម្បីឲ្យមានដំណើរការកាត់ក្តី»។

តាមច្បាប់របស់ ICC ចៅក្រមនឹងត្រូវបញ្ជាក់ការចោទប្រកាន់ មុនពេលសំណុំរឿងអាចបញ្ជូនទៅកាត់ក្តីបាន។ លោក Duterte បានកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ ហើយត្រូវបានចាប់ខ្លួន និងនាំខ្លួនទៅកាន់ទីក្រុងឡាអេកាលពីខែមីនាឆ្នាំមុន។

យោងតាមរដ្ឋអាជ្ញា បានឲ្យដឹងថា លោក Duterte បានបង្កើត ផ្តល់មូលនិធិ និងបំពាក់អាវុធដល់ក្រុមសម្លាប់ ដើម្បីកំណត់គោលដៅ និងសម្លាប់មនុស្សដែលត្រូវបានចោទប្រកាន់ថា ជាអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ លោក Duterte បានទទូចជាយូរមកហើយថា លោកបានណែនាំនគរបាលឲ្យសម្លាប់តែក្នុងករណីការការពារខ្លួនប៉ុណ្ណោះ ហើយតែងតែការពារការបង្ក្រាបជានិច្ច៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        132
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        125
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm