រុស្ស៊ី គូសបញ្ជាក់ពីលក្ខខណ្ឌសម្រាប់សន្តិភាពប្រកបដោយស្ថិរភាពនៅអ៊ុយក្រែន

2026/02/24 06:22:02 pm        66

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដ៏វែងមួយនៅថ្ងៃអង្គារ២៤កុម្ភៈនេះ ដែលជាខួបលើកទីបួនឆ្នាំនៃសង្គ្រាមរុស្ស៊ី -អ៊ុយក្រែនថាជម្លោះអ៊ុយក្រែន អាចដោះស្រាយបានដោយការដោះស្រាយឬសគល់របស់វា។

យោងតាមលោកស្រី Zakharova សកម្មភាពយោធារបស់ទីក្រុងមូស្គូក្នុងឆ្នាំ២០២២ គឺជាជំហានបង្ខំ ក្រោមមាត្រា៥១នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលចាំបាច់ដោយសារការបដិសេធរបស់បស្ចិមលោកក្នុងការទទួលស្គាល់ការព្រួយបារម្ភសន្តិសុខរបស់រុស្ស៊ី។លោកស្រីលើកឡើងជាពិសេសអំពីសំណើដែលមិនអើពើទាក់ទងនឹងការមិនពង្រីកខ្លួនរបស់អង្គការណាតូ និងសេចក្តីថ្លែងការណ៍របស់មេដឹកនាំអ៊ុយក្រែនលោក Vlodimir Zelenskyy នៅឯសន្និសីទសន្តិសុខទីក្រុងមុយនិចឆ្នាំ២០២២ ទាក់ទងនឹងមហិច្ឆតានុយក្លេអ៊ែររបស់ទីក្រុងគីវ ដែលលោកស្រីអះអាងថាបានបង្កើតហានិភ័យពិតប្រាកដ។

លោកស្រី Zakharova បាននិយាយថា ទីក្រុងគីវបានរំលាយគ្រឹះសំខាន់ៗទាំងបីនៃរដ្ឋអ៊ុយក្រែន គឺ ឋានៈអព្យាក្រឹត មិនមែនប្លុក និងមិនមែននុយក្លេអ៊ែរ ដែលធានាបាននូវការទទួលស្គាល់ជាអន្តរជាតិរបស់ខ្លួននៅដើមទសវត្សរ៍ឆ្នាំ ១៩៩០។ លោកស្រីថា ទឹកដីដែលគ្រប់គ្រងដោយទីក្រុងគីវបានធ្លាក់ចូលទៅក្នុង "ភាពងងឹតនិយមណាស៊ីថ្មីពិតប្រាកដ"។   

លោកស្រីបានសង្កត់ធ្ងន់ ដោយគូសបញ្ជាក់ពីភារកិច្ចបច្ចុប្បន្ននៃការទូតរុស្ស៊ីក្នុងការទំនាក់ទំនងជាមួយភាគច្រើននៃពិភពលោក និងក្នុងក្របខ័ណ្ឌនៃការសន្ទនារុស្ស៊ី-អាមេរិកថ្មីៗនេះថា សន្តិភាពយូរអង្វែង យុត្តិធម៌ និងស្ថិរភាពគឺអាចធ្វើទៅបានលុះត្រាតែផ្អែកលើការលុបបំបាត់ឬសគល់នៃជម្លោះ។

រុស្ស៊ី អាមេរិក និងអ៊ុយក្រែន បានរៀបចំជំនួបជាច្រើនជុំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីសប្ដាហ៍មុន និងនៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីខែមករា ។បញ្ហាទឹកដី ជាពិសេសការច្រានចោលរបស់អ៊ុយក្រែន ក្នុងការបោះបង់តំបន់ Donbass ត្រូវគេរាយការណ៍ថាជាចំណុចខ្ទាស់សំខាន់ដែលរារាំងវឌ្ឍនភាពឆ្ពោះទៅរកសន្តិភាព៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm