លោកTrump ច្រានចោលដែលថាមន្ត្រីជាន់ខ្ពស់អាមេរិក ព្រមានពីហានិភ័យនៃការវាយប្រហារលើអ៊ីរ៉ង់

2026/02/24 06:52:18 pm        48

ប្រធានាធិបតី លោក Donald Trump កាលពីថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ បានច្រានចោលរបាយការណ៍ដែលថាមន្ត្រីយោធាជាន់ខ្ពស់សហរដ្ឋអាមេរិកបានព្រមានអំពីហានិភ័យនៃប្រតិបត្តិការទ្រង់ទ្រាយធំលើប្រទេសអ៊ីរ៉ង់ ដោយនិយាយថាទីក្រុងវ៉ាស៊ីនតោននឹង «យកឈ្នះលើទីក្រុងតេអេរ៉ង់បានយ៉ាងងាយស្រួល» នៅក្នុងសង្គ្រាមណាមួយ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថាឧត្តមសេនីយ៍ Dan Caine ប្រមុខនាយសេនាធិការចម្រុះ បានព្រមានអំពីហានិភ័យផ្សេងៗទាក់ទងនឹងការវាយប្រហារលើអ៊ីរ៉ង់។

ប៉ុន្តែលោក Trump បាននិយាយនៅលើបណ្តាញសង្គម Truth របស់លោកថា វា «មិនត្រឹមត្រូវ១០០ភាគរយនោះទេ» ដែល លោក Caine «ប្រឆាំងនឹងយើងក្នុងការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់»។

លោក Trump បានសរសេរថា «ឧត្តមសេនីយ៍ Caine ក៏ដូចយើងទាំងអស់គ្នាដែរ មិនចង់ឃើញសង្គ្រាមទេ ប៉ុន្តែប្រសិនបើការសម្រេចចិត្តត្រូវបានធ្វើឡើងលើការប្រឆាំងនឹងអ៊ីរ៉ង់ក្នុងកម្រិតយោធា វាគឺជាគំនិតរបស់លោកថាវានឹងក្លាយជាអ្វីមួយដែលយកឈ្នះយ៉ាងងាយស្រួល»។ កាសែត Washington Post បាននិយាយថា លោក Caine បានសម្តែងការព្រួយបារម្ភនៅសេតវិមាន និងមន្ទីរបញ្ចកោណថា កង្វះគ្រាប់រំសេវ និងកង្វះការគាំទ្រពីសម្ព័ន្ធមិត្តអាចបង្កើនគ្រោះថ្នាក់ដល់បុគ្គលិកអាមេរិក។

អ្នកចរចាដ៏ស្វាហាប់របស់លោក Trump គឺលោក Steve Witkoff និងកូនប្រសារប្រុសរបស់លោក គឺលោក Jared Kushner ក៏បានជំរុញឱ្យលោកប្រធានាធិបតីផ្អាកការវាយប្រហារ និងផ្តល់ឱកាសចំពោះផ្នែកការទូត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Axios។

ទោះជាយ៉ាងណា ប្រធានាធិបតីអាមេរិកបានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយនេះថាបានសរសេរ «មិនត្រឹមត្រូវ និងដោយចេតនា»។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm