អ៊ុយក្រែន៖ ការិយាល័យឧត្ដមស្នងការជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិនិយាយថា ជនស៊ីវិលចំនួន ៩០២នាក់បានស្លាប់ និង ១,៤៥៩នាក់ផ្សេងទៀតបានរងរបួស ចាប់តាំងពីផ្ទុះសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ ការិយាល័យនេះបានព្រមានថា ចំនួនពិតប្រាកដទំនងជាខ្ពស់ជាងនេះ។

ការរងគ្រោះទាំងនោះបានកើតឡើងនៅចន្លោះថ្ងៃទី២៤ ខែកុម្ភៈ នៅពេលរុស្ស៊ីចាប់ផ្ដើមវាយលុកអ៊ុយក្រែន និងកាលពីថ្ងៃសៅរ៍ពាក់កណ្ដាលអាធ្រាត្រម៉ោងក្នុងប្រទេសអ៊ុយក្រែន ខណៈកងទ័ពរុស្ស៊ីបន្តបំផ្ទុះគ្រាប់បែក និងវាយប្រហារលើទីក្រុងជាច្រើន។ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិ OHCHR បាននិយាយថា ភាគច្រើននៃអ្នករបួស និងស្លាប់បណ្ដាលមកពីការប្រើគ្រឿងបំផ្ទុះ ដែលមានវិសាលភាពប៉ះពាល់ខ្លាំងរួមទាំងការបាញ់ផ្លោងកាំភ្លើងធំ និងប្រព័ន្ធបាញ់រ៉ូកែតចម្រុះ និងមីស៊ីល និងការវាយប្រហារតាមអាកាស។

ភាគច្រើននៃជនរងគ្រោះចំនួន ៩៩២នាក់បានកើតឡើងនៅក្នុងតំបន់ Donetsk និង Luhansk ក្នុងប្រទេសអ៊ុយក្រែនភាគខាងកើតដែលត្រូវបានគ្រប់គ្រងដោយផ្នែក ដោយក្រុមឧទ្ទាមផ្ដាច់ខ្លួនគាំទ្រដោយទីក្រុង Moscow៕
អត្ថបទ៖ សុខមាន