បាតុកម្មនិស្សិតអ៊ីរ៉ង់ បានចូលដល់ថ្ងៃទីបី ខណៈសម្ពាធរបស់សហរដ្ឋអាមេរិក កើនឡើងខ្លាំង

2026/02/24 07:16:51 pm        115

និស្សិតអ៊ីរ៉ង់ បានផ្គើននឹងការព្រមានរបស់អាជ្ញាធរ ដោយបន្តការតវ៉ារយៈពេលថ្ងៃបីជាប់ៗគ្នា គិតត្រឹមថ្ងៃចន្ទ (២៣ កុម្ភៈ) កន្លងទៅ ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីកងកម្លាំងសន្តិសុខអ៊ីរ៉ង់ បានបង្ក្រាបភាពចលាចលដ៏ធំ ដែលក្នុងនោះ មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ និងស្របពេលដែលសហរដ្ឋអាមេរិក កំពុងថ្លឹងថ្លែងពីលទ្ធភាពនៃការវាយប្រហារតាមអាកាស ប្រឆាំងនឹងសាធារណរដ្ឋអ៊ិស្លាមមួយនេះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនានារបស់អ៊ីរ៉ង់ បានរាយការណ៍ថា និស្សិតនាំគ្នាចេញធ្វើបាតុកម្ម និងស្រែកឃ្លាតវ៉ា ប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់ នៅសាកលវិទ្យាល័យតេអេរ៉ង់ និងមានសកម្មភាពដុតទង់ជាតិនៅសាកលវិទ្យាល័យ Al-Zahra ដែលជាសាកលវិទ្យាល័យសម្រាប់តែស្ត្រី ខណៈការប៉ះទង្គិចគ្នាបានកើតឡើងនៅសាកលវិទ្យាល័យ Amir Kabir ដែលមានទីតាំងនៅក្នុងរដ្ឋធានីតេអេរ៉ង់ផងដែរ។

នៅក្នុងសញ្ញាថ្មីមួយនៃភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងការបរទេសអាមេរិកបាននិយាយថា សហរដ្ឋអាមេរិក បានចាប់ផ្តើមដកបុគ្គលិកដែលមិនចាំបាច់ និងសមាជិកគ្រួសាររបស់បុគ្គលិកទាំងនោះ ចេញពីស្ថានទូតនៅទីក្រុងបេរូត ប្រទេសលីបង់។

លោកប្រធានាធិបតីអាមេរិក Donald Trump បានគំរាមកំហែងអ៊ីរ៉ង់ ម្តងហើយម្តងទៀត ចាប់តាំងពីមានការតវ៉ាដ៏ធំទូទាំងប្រទេសអ៊ីរ៉ង់ កាលពីខែមករា កន្លងទៅ។ លោក Trump បានព្រមានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា «រឿងអាក្រក់ៗនឹងកើតឡើង» ប្រសិនបើកិច្ចចរចានុយក្លេអ៊េររវាងប្រទេសទាំងពីរបរាជ័យ ហើយនៅថ្ងៃចន្ទសប្ដាហ៍នេះ លោកក៏បានព្រមានជាថ្មីម្ដងទៀតពី «ថ្ងៃអាក្រក់ដ៏អកុសល» សម្រាប់អ៊ីរ៉ង់ទាំងមូល ប្រសិនបើរបបនេះមិនចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរទេនោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm