អនុប្រធានទី១ អាជ្ញាធរមីន៖ «ការបោសសម្អាតមីនមានន័យថាការស្តារជីវភាពរស់នៅ ការ​ស្តារ​ជីវភាព​រស់​នៅមានន័យថាការការពារសេចក្តីថ្លៃថ្នូរ»

2026/02/24 08:38:11 pm        189

ពោធិ៍សាត់៖ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និង​ជា​អនុ​ប្រធាន​ទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី ​និងជាប្រធានអាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃ​ទិវា​ជាតិ​យល់​ដឹងអំពីមីន ២៤ កុម្ភៈ ក្រោមប្រធានបទ “ចូលរួមទាំងអស់គ្នា ដើម្បីជន​ភៀស​សឹក​ និង​សហគមន៍​មាន​សុវត្ថិភាព”។ ពិធីនោះ មានការចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលនៃ​គណៈអ​ភិបាល​ខេត្តពោធិ៍សាត់ តំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា តំណាងក្រសួង-ស្ថាប័ន ប្រតិបត្តិករ​សកម្មភាពមីន មន្ទីរពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិនិងអន្តរជាតិ ប្រជា​ពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

ឯក​ឧត្តម​ទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេច​ធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ជូន​ចំពោះប្រ​ជាពលរដ្ឋ​ខេត្តពោធិ៍​សាត់​ទាំង​អស់​ ព្រមទាំងថ្លែងអំណរគុណជូនចំពោះរដ្ឋបាលខេត្តពោធិ៍សាត់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែល​បាន​ផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ។

ក្នុង​ពិធីប្រារព្ធនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ការប្រារព្ធទិវាយល់ដឹងពីមីន មិន​មែន​ត្រឹមតែជាថ្ងៃដែលរំលឹកឡើងវិញនោះទេ តែជាថ្ងៃដែលបង្ហាញជាថ្មីនូវទំនួលខុសត្រូវ និង​ការ​ប្តេជ្ញា​ចិត្តរបស់ជាតិ ហើយទិវាជាតិយល់ដឹងអំពីមីន ក៏ជាការផ្ញើសារដល់ប្រជាពលរដ្ឋគ្រប់រូបថា គ្រោះ​ថ្នាក់នៅតែបន្តមាន ហើយការយល់ដឹងអំពីគ្រោះថ្នាក់ទាំងនោះ នឹងជួយសង្គ្រោះអាយុជីវិត។ ស្ថិត​ក្នុង​បរិបទនេះ រាជរដ្ឋាភិបាល នៅតែបន្តចាត់ទុកសកម្មភាពមីន ជាសសរស្តម្ភនៃសន្តិភាព សន្តិ​សុខ​មនុស្ស និងការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តម លី ធុជ ក៏បានគូសបញ្ជាក់ទៀតថា ការបោសសម្អាតមីន មានន័យថា​ការ​ស្តារ​ជីវភាព​រ​ស់​នៅ​។ ការស្តារជីវភាពរស់នៅ មានន័យថាការការពារសេចក្តីថ្លៃថ្នូរ។ សកម្មភាពមីន មិនមែន​ត្រឹម​តែ​ជា​ការ​បោសសម្អាតមីននោះទេ តែត្រូវបន្តស្តារនីតិសម្បទា ធានាបរិយាបន្ន និងគាំទ្រ​ដល់​ការ​រស់​នៅ ​និងការចូលរួមពេញលេញក្នុងសង្គមរបស់ជនរងគ្រោះ។

ក្នុងឱកា​សនោះផងដែរ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ចំពោះ​ប្រទេស​ជា​មិត្ត ដៃគូអភិវឌ្ឍន៍ បណ្តាអង្គការជាតិនិងអន្តរជាតិ និងប្រតិបត្តិករសកម្មភាពមីន អាជ្ញាធរ​មូល​ដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ដែលបាន និងកំពុងគាំទ្រ​យ៉ាង​សកម្ម​ដល់​បេសក​កម្ម​មនុស្ស​ធម៌​នេះ និងលើកកម្ពស់សុវត្ថិភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម លី ធុជ បាន​ចាត់​ទុកការគាំទ្រនេះ បានប្រែក្លាយដីដែលធ្លាប់រងផលប៉ះពាល់ ទៅជាដី​ដែល​ពោពេញ​ដោយ​ឱកាស ​សម្រាប់ប្រជាជនកម្ពុជា។

ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បាន​អំពាវ​នាវ​ដល់ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជន បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា ដើម្បីឆ្ពោះទៅរកគោលដៅកម្ពុជាគ្មានមីន និង​មាន​សុវត្ថិភាព​ពេញលេញ។ ឯកឧត្តម ក៏បានជំរុញលើកទឹកចិត្តឱ្យបន្តរួមគ្នា ដើម្បីសម្រេចបាននូវ​សង្គម​មួយ​ដែលជនភៀសសឹក និងសហគមន៍ទាំងអស់ រស់នៅដោយសុវត្ថិភាព គ្មានការ​ភ័យ​ខ្លាច​ពី​គ្រាប់​មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        46
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm