តាំងពី​ឆ្នាំ​១៩៩៨ មក​ព័រទុយហ្កាល់​តែងតែ​មានមុខ​នៅ World Cup ចុះ​ឆ្នាំនេះ​?

2022/03/22 06:34:09 pm        247

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជំរើសជាតិ​ព័រទុយហ្កាល់​បានចាប់ផ្តើម​ប្រមូលផ្តុំ​ហ្វឹកហាត់​ នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះត្រៀម​ការប្រកួតជំ​រុះ World Cup វគ្គ Play-Off ទល់នឹង​ទួ​រគី​។ ​​ព័រទុយហ្កាល់​តែងតែ​មានមុខ​នៅ World Cup ជានិច្ច​តាំងពី​អាក់ខាន​ចុងក្រោយ​នៅ​ឆ្នាំ១៩៩៨ ដែល​រៀបចំ​នៅ​ប្រទេស​បារាំង​។

​​ឆ្លងកាត់​វគ្គ​ជំ​រុះ​កន្លងមក ព័រទុយហ្កាល់​បាន​ត្រឹម​លេខ២ ប៉ុណ្ណោះ​នៅក្នុង​ពូ​ល​ក្រោយ​ចាញ់​ក្រុម​កំពូល​តារាង​ស៊ែ​ប​នៅ​ប្រកួត​ចុងក្រោយ ២-១​។ ​​អាចនិយាយបាន​ថា​ ជាការ​ប្រកួត Play-Off ដ៏​តានតឹង​មួយ​សំរាប់​ព័រទុយហ្កាល់​លើក​នេះ​ដោយ​ពួកគេ​ត្រូវ​ជួប​ទួ​រ​គី​ ហើយ​បើ​ឈ្នះ​ត្រូវ​ឡើង​ជួប​ជាមួយ​អ៊ីតាលី​ រឺ​ម៉ា​សេ​ដ្វា​ន់​ខាងជើង​។ ​​ព័រទុយហ្កាល់​នឹងមិន​មាន​វត្តមាន​ខ្សែការពារ​កណ្តាល​សំខាន់​ពីររូប​គឺ Ruben Dias និង Pepe ពោលគឺ Pepe តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ឯ Ruben Dias មាន​របួស​។ ​​យ៉ាងណាក្តី​ក្រៅពី​កីឡាករ​ទាំងពីរ​នាក់​ខាងលើ ព័រទុយហ្កាល់​មិនមាន​បញ្ហា​ផ្សេង​ឡើយ​ពោលគឺ​កីឡាករ​សំខាន់ៗ​ផ្សេងៗ​ទៀត​ដូចជា Cristiano Ronaldo, Joao Felix, Bruno Fernandes, Joao Cancelo និង Bernardo Silva សុទ្ធតែ​ស្ថិតក្នុង​បញ្ជី​របស់លោក Fernando Santos៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm