សមាជិក ប.ស.ស. ប្រើប្រាស់សេវាផ្នែកថែទាំសុខភាពកើនដល់ចំនួន ៨លានដង

2026/02/24 08:46:45 pm        328

គិតត្រឹមឆ្នាំ២០២៥ សមាជិក ប.ស.ស. ដែលបានប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាល ជាដៃគូ និងក្រៅដៃគូ សរុបចំនួនជាង ៨លាន ១១ម៉ឺនដង និងបានផ្តល់តាវកាលិក (អត្ថ​ប្រយោជន៍​) ជូនសមាជិកសរុបចំនួនជាង ១០ម៉ឺននាក់។

យោងតាម​របាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស. នៃក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញឱ្យដឹងថា សម្រាប់របបផ្នែកថែទាំសុខភាព គិត​ត្រឹម​ឆ្នាំ​២០២៥ ប.ស.ស. បានផ្តល់តាវកាលិក (អត្ថប្រយោជន៍) ជាប្រាក់​បំណាច់​មាតុភាព​ជូន​កម្មករ​និយោជិត ​បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. សរុបចំនួនជាង ៤៨​ម៉ឺន​នាក់ ​ចំណាយទឹកប្រាក់សរុបចំនួនប្រមាណ ២៥៨,៤២ លានដុល្លារ ក្នុងនោះ សមាជិក​ជា​កម្មករ​និយោជិត​ចំនួន​ជិត ៤៨ម៉ឺននាក់ ចំណាយទឹកប្រាក់សរុបចំនួនប្រមាណ ២៥៥,៧៤ លានដុល្លារ សមាជិក​ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួនជាង ៨ពាន់នាក់ ចំណាយ​ទឹក​ប្រាក់សរុបចំនួនប្រមាណ ២,៦៨ លានដុល្លារ។

ក្រុមប្រជាពលរដ្ឋ ដែលបានប្រើប្រាស់សេវាតាមមូលដ្ឋានសុខាភិបាលជាដៃគូរបស់ ប.ស.ស. ជា​ច្រើន​លើក ច្រើនសារកន្លងមកនេះ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងនៅព្រឹកថ្ងៃទី២៤ កុម្ភៈ ឆ្នាំ​២០២៦នេះថា សេវា ប.ស.ស. ក្រៅពីការប្រើប្រាស់ដោយឥតគិតថ្លៃ ថែមទាំង​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់យ៉ាងល្អពីសំណាក់ក្រុមគ្រូពេទ្យ និងដោយមិនរើសអើង រវាងអ្នកបង់ប្រាក់ និង​អ្នក​​ប្រើប្រាស់តាម ប័ណ្ណ ប.ស.ស.។ ក្រុមប្រជាពលរដ្ឋ បាននិយាយដោយ​ទឹកមុខ​សប្បាយ​រីក​រាយ​ទៀត​ថា ប័ណ្ណ ប.ស.ស. នេះពិតជាមានសារៈសំខាន់ និងផ្តល់ប្រយោជន៍​ជា​ច្រើន​ដល់​ប្រជា​ពលរដ្ឋ ​ជាពិសេសអ្នកមានជីវភាពខ្វះខាត នៅពេលឈឺស្កាត់ម្តងៗ មិនមានប្រាក់​គ្រប់​គ្រាន់​ក្នុង​ការ​ព្យាបាល ​ដូច្នេះប័ណ្ណ ប.ស.ស. ពិតជាមានតម្លៃធំធេងណាស់ ក្នុងជួយសម្រួល​ដល់​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ។

គិតចាប់ពីឆ្នាំ២០០៨ រហូតត្រឹមឆ្នាំ២០២៥ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានក្រសួង ស្ថាប័ន សហគ្រាស និងគ្រឹះស្ថានសរុបចំនួន ២ម៉ឺន ៩ពាន់ ៣៣៨ និងសមាជិក ប.ស.ស. សរុបចំនួនជាង ៣លាន ៥៣ម៉ឺននាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm