ឈរលើមាគ៌ាសន្តិភាព រដ្ឋសភាកម្ពុជា និងបារំាង ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​កាន់​ស៊ី​ជម្រៅ​សកម្ម​បន្ថែម​ទៀត ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនប្រជាពលរដ្ឋ

2026/02/24 09:17:12 pm        215

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង​ឯកឧត្ដម​ ថូម៉ាស់ ឡាំ (Thomas Lam) សមាជិករដ្ឋសភា និងជាប្រធាន​ក្រុម​មិត្ត​ភាព​រដ្ឋសភា​បារាំង-កម្ពុជា បានឯកភាពនៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភា​ប្រទេស​ទំាង​ពីរ​ឱ្យ​កាន់តែសកម្ម ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីនាំមកនូវ​ផល​ប្រយោជន៍​កាន់​តែ​ច្រើនជូនពលរដ្ឋ។ ជាមួយគ្នានេះ ភាគីទំាងពីរ បានវាយមត្លៃខ្ពស់ចំពោះតម្លៃសន្តិភាព ដែល​ជា​មូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីឈាន​ទៅ​សម្រេច​បាន​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ​(SDGs)។

តមតាមការអញ្ជើញរបស់ សម្តេចប្រធានរដ្ឋសភា ឯកឧត្ដម ថូម៉ាស់ ឡាំ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​រដ្ឋ​ស​ភាបារំាង មកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៦ និង​បានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចប្រធានរដ្ឋសភា នៅថ្ងៃទី២៤ ខែកុម្ភៈ២០២៦ នេះ នៅវិមានរដ្ឋសភា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់គណៈប្រតិភូក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ដឹកនាំដោយ ឯកឧត្តម តូម៉ាស ឡាំ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជានាឱកាសនេះ។ ដំណើរទស្សនកិច្ចនេះ ជាទំព័រប្រវត្តិសាស្រ្តថ្មីមួយ នៅក្នុងការរឹតចំណងមិត្តភាពជាប្រវត្តិសាស្រ្តរវាងកម្ពុជា-បារំាង ដែលមានតំាងពីយូរមកឱ្យកាន់រឹងមាំថែមទៀត។ សម្តេចបានគូសបញ្ជាក់ថាបារំាងជាមិត្តចាស់ មិត្តដែលទុកចិត្ត ជឿជាក់ និងបានផ្តល់ផលប្រយោជន៏ទៅវិញទៅមក។

ទំនាក់ទំនងកម្ពុជា-បារំាង ពូនជ្រំដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់។ តាមរយៈព្រះរាជដំណើរទស្សនកិច្ចរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលសម្តេចនៅជានាយករដ្ឋមន្រ្តី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីឆ្នាំកន្លងទៅ នៅសាធារណរដ្ឋបារំាង និងដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភាផ្ទាល់កាលពីចុងឆ្នាំ២០២៥នេះ ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនិតិប្រតិបត្តិ។

ឯកឧត្តម ថូម៉ាស់ ឡាំ បានអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាកម្ពុជា ដែលបានរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាប្រទេសបារំាងនាឱកាសនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថាដំណើរទស្សនកិច្ចនេះ នឹងជាផ្នែកសំខាន់នៅក្នុងជំរុញចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើងបន្ថែមទៀត។ ជាមួយគ្នានេះដំណើរទស្សនកិច្ចនេះក៏ជាផ្នែកមួយដើម្បីធ្វើយ៉ាងឱ្យការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក៏ដូចជាដំណើរទស្សនកិច្ចរបស់ ឯកឧត្តមប្រធានាធិបតីបារំាង អេម៉ានុយអែល ម៉ាក្រុង (President Emmanuel Macron)នៅកម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ឱ្យទទួលបានលទ្ធផលជាទីគាប់ចិត្ត។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ក្រុមមិត្តភាពបារាំង-កម្ពុជា បានដើរតួនាទីដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ កម្ពុជាបានផ្តល់តម្លៃខ្ពស់ចំពោះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលមិនត្រឹមជាវេទិកាសម្រាប់ភាសាបារំាងប៉ុណ្ណោះទេ តែជាកិច្ចសន្ទនា ប្រមូលផ្តុំថ្នាក់ដឹកនាំកំពូលៗជាច្រើន ដើម្បីដោះស្រាយបញ្ហារួមរបស់ពលរដ្ឋ។ វេទិកាសំខាន់នេះជាផ្នែកសំខាន់នៅក្នុងការពង្រឹងសុខសន្តិភាព គោលការណ៍ពហុនិយម របស់សកលលោកដែលកំពុងធ្លាក់ចុះគួរឱ្យព្រួយបារម្ភ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់សាធារណរដ្ឋបារំាង ដែលបានចូលរួមចំណែក ស្វែងរកសន្តិភាពនៅកម្ពុជានិងបានចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងការដំណើរកសាងនិងអភិវឌ្ឍន៍នៅកម្ពុជារហូតមក។ សម្តេចក៏បានអរគុណសមាជិករដ្ឋសភាបារំាង និងក្រុមមិត្តភាពបារាំង-កម្ពុជា ដែលបានចេញញត្តិគំាទ្រកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងបានជំរុញឱ្យប្រទេសទំាងពីរអនុវត្តឱ្យមានប្រសិទ្ធិភាពឈានឆ្ពោះទៅការបញ្ចប់ជម្លោះដោយសន្តិវិធី។ ញត្តិគំាទ្រនោះ បានឆ្លុះបញ្ចំាងឱ្យពិភពលោកបានដឹងថាភាគីណាជាជនរងគ្រោះនិងភាគីណាជាអ្នកឈ្លានពាន។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាកម្ពុជាជាប្រទេសតូចនិងជាប្រទេសឆ្លងកាត់សង្រ្គាម ត្រូវការសន្តិភាពមិនត្រូវការសង្រ្គាមនោះទេ។ សច្ចភាពបានផ្តល់ឱ្យកម្ពុជានៅពេលនេះ តាមរយៈដំណើរទស្សនកិច្ចផ្លូវការនិងជាប្រវត្តិសាស្រ្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពេលចូលរួមកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) ដែលបានប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក និងបានបង្ហាញឱ្យពិភពលោកបានដឹងពីការរងគ្រោះរបស់កម្ពុជា ដែលបណ្តាលមកពីការឈ្លានពានទាំងកម្រោលរបស់ថៃ។

ឯកឧត្តមប្រធានគណៈប្រតិភូបានអបអរសាទរការទទួលធ្វើជាម្ចាស់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ និងសូមឱ្យកម្ពុជាទទួលបានជោគជ័យ ហើយភាគីបារំាងបានត្រៀមជាស្រេចនៅក្នុងការគំាទ្រដល់កម្ពុជា ដើម្បីរៀបចំកិច្ចប្រជុំនោះឱ្យបានទទួលបានជោគជ័យ។ ទាក់ទងជម្លោះព្រំដែនកម្ពុជា-ថៃ បារំាងត្រៀមខ្លួនផ្តល់ឯកសារដើមដែលមានដល់កម្ពុជា។ ឯកឧត្តម ថូម៉ាស់ ឡាំ បានបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីបារំាងមកកម្ពុជា ស្របពេលនិងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០នោះ នឹងធ្វើឱ្យប្រទេសទំាងពីររកឃើញនូវលទ្ធភាពជាច្រើនទៀត នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការនាំមកនូវផលប្រយោជន៍រួម។

សម្តេចប្រធានរដ្ឋសភាអរគុណរដ្ឋសភាបារំាងដែលបានគំាទ្រដល់រដ្ឋសភាកម្ពុជានៅក្នុងការអភិវឌ្ឍស្ថាប័នជាសភាឌីជីថល់ និងស្នើរដ្ឋសភាបារំាងបន្តផ្តល់ការបណ្តុះបណ្តាលវគ្គខ្លីៗដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាបន្ថែមទៀត។ សម្តេចបានស្នើសុំភាគីបារំាង ជំរុញវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ បន្ថែមទៀតមកកម្ពុជា ពិសេសការពិនិត្យលទ្ធភាពក្នុងការភ្ជាប់ជើងហោះហើរត្រង់ បារំាង-កម្ពុជា ឡើងវិញ ផងដែរ៕ 


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm