កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន បានរងគ្រោះថ្នាក់ជាង ១,៥ លាននាក់ ចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការយោធាពិសេស។ នេះបើយោងតាមការគណនារបស់សារព័ត៌មាន TASS ដោយផ្អែកលើទិន្នន័យដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី។
គិតត្រឹមចុងឆ្នាំ ២០២៥ អ្នកស្លាប់និងរងរបួសអ៊ុយក្រែន លើសពី ១,៥ លាននាក់ ហើយចាប់តាំងពីដើមឆ្នាំ ២០២៦ ទីក្រុងគីវ បានបាត់បង់កងទ័ពប្រហែល ៦៥.០០០នាក់ រួចហើយ។ នេះបើយោងតាមទិន្នន័យពីក្រសួងការពារជាតិរុស្ស៊ី។

សរុបមក យន្តហោះចម្បាំងអ៊ុយក្រែនចំនួន ៦៧០គ្រឿង ឧទ្ធម្ភាគចក្រចំនួន ២៨៣ គ្រឿង យានដ្រូនចំនួន ១១៦.៨០៤ គ្រឿង ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះចំនួន ៦៥០គ្រឿង រថក្រោះចំនួន ២៧.៨៣៥ គ្រឿង និងរថពាសដែកប្រយុទ្ធផ្សេងទៀត រួមទាំងប្រព័ន្ធបាញ់រ៉ូកែចល័តចំនួន ១៦៧១ គ្រឿង ត្រូវបានបំផ្លាញ ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេស៕
