រដ្ឋសភាកម្ពុជា-បារាំង បន្តពង្រឹងចំណងមិត្តភាពឆ្ពោះទៅរក «ភាពជាដៃគូយុទ្ធសាស្ត្រ» ក្នុង​ឆ្នាំ​២០២៦

2026/02/24 11:27:00 pm        313

វិមានរដ្ឋសភា៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុ​ប្រធាន​ទី១ រដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បារាំង បានទទួល​ជួប​ពិភាក្សា​ការងារ​ជា​មួយ​គណៈប្រតិភូរដ្ឋសភាបារាំង ដឹកនាំដោយ ឯកឧត្តម តូម៉ាស ឡាំ (Thomas LAM) ប្រធាន​ក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ក្នុង​គោល​បំណង​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​សភា​ឱ្យ​កាន់​តែជិតស្និទ្ធ និងស៊ីជម្រៅ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី ជាពិសេស​លទ្ធផល​នៃ​ជំនួប​វាង​គណៈ​ប្រតិភូជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។ ជំនួ​ប​នេះ​ឆ្លុះបញ្ចាំងពីឆន្ទៈមោះមុតក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​។

ឆ្នាំ២០២៦ ត្រូវបានចាត់ទុកជាឆ្នាំដ៏វិសេសវិសាលសម្រាប់ទំនាក់ទំនងកម្ពុជា-បារាំង ខណៈ​កម្ពុជា​ត្រៀម​លក្ខណៈទទួលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង និងការទទួលធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជ​ធានី​ភ្នំពេញ​។ ព្រឹត្តិការណ៍ទាំងនេះនឹងក្លាយជាកាតាលីកររុញច្រានទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិត “ភាព​ជា​ដៃគូយុទ្ធសាស្ត្រ”។

ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ពីគោលនយោបាយ “រក្សាមិត្តចាស់ ពង្រីកមិត្តថ្មី” ដោយ​មិន​យក​ប្រទេសណាជាសត្រូវ និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ។ ក្រុមមិត្តភា​ព​សភា​នឹង​ដើរ​តួជា ​“ស្ពាន” តភ្ជាប់កិច្ចសហប្រតិបត្តិការដោយយកប្រជាពលរដ្ឋជាស្នូល។

ដោយសា​រ​ប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលដ៏ជូរចត់នាពេលកន្លងមក ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ក៏បានមានប្រសាសន៍លើកឡើងពីគុណតម្លៃនៃសន្តិភាព និងជំហរ​ដោះ​ស្រាយ​ជម្លោះតាមរយៈផ្លូវច្បាប់អន្តរជាតិ ពិសេសជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយ​កម្ពុជា​ស្នើ​សុំការគាំទ្រផ្នែកបច្ចេកទេសពីប្រទេសបារាំង។ កម្ពុជាយល់ច្បាស់ពីតម្លៃសន្តិភាព “ថ្នាក់ដឹកនាំកម្ពុជាគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជាទាំងមូល មិនចង់ឃើញពលរដ្ឋខ្លួន ឬជាតិសាសន៍ដទៃជួបទុក្ខលំបាកដោយសារសង្គ្រាមទៀតនោះឡើយ។”

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះតួនាទីបារាំងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ UN ដែលតែងតែគាំទ្រពហុភាគីនិយម និងច្បាប់អន្តរជាតិ។ កម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបារាំងដែលយល់ព្រមផ្តល់ឯកសារ និងបច្ចេកទេសពាក់ព័ន្ធព្រំដែនអន្តរជាតិ (សន្ធិសញ្ញាឆ្នាំ ១៩០៤-១៩០៧) ដើម្បីជួយកម្ពុជាដោះស្រាយជម្លោះដោយសន្តិវិធី។

រដ្ឋសភាកម្ពុជាបានស្នើដល់ភាគីបារាំង ពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ច និងទេសចរណ៍ ជាមួយនឹងក្តីរំពឹងខ្ពស់ចំពោះការបង្កើត “ជើងហោះហើរត្រង់កម្ពុជា-បារាំង” ក្នុងពេលឆាប់ៗ ដើម្បីជំរុញទេសចរណ៍ និងវិនិយោគ។

ក្នុងវិស័យការទូតសភា រដ្ឋសភាកម្ពុជាបានស្នើដល់ភាគីបារាំង ជំរុញការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ចាប់ពីប្រធានសភា គណៈកម្មការជំនាញ រហូតដល់មន្ត្រីលេខាធិការដ្ឋាន ដើម្បីដោះដូរបទពិសោធន៍។ ជាមួយគ្នានេះក៏ស្នើសុំឱ្យបារាំងបន្តបង្កើនអាហារូបករណ៍ដល់និស្សិតកម្ពុជា និងវគ្គបណ្តុះបណ្តាលភាសាបារាំងរយៈពេលខ្លីដល់មន្ត្រីរដ្ឋសភាផងដែរ។

ឯកឧត្តម តូម៉ាស ឡាំ (Thomas LAM) ប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណសភាកម្ពុជាចំពោះការស្វាគមន៍ដ៏កក់ក្ដៅ និងថា ចំណងទាក់ទងរវាងប្រទេសទាំងពីរបារាំងកម្ពុជាមានតាំងពីយូរណាស់មកហើយ ពិសេសលើផ្នែកវប្បធម៌។

ឯកឧត្តម បានបន្តថា បារាំង ត្រៀមខ្លួនជួយកម្ពុជាលើវិស័យផ្សេងៗទៀត ក្នុងនោះមានដូចជា វិស័យអប់រំ ដោយបារាំងត្រៀមជួយក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកភាសាបារាំង ដល់កម្ពុជា។ ចំណែកកិច្ចសហការវិស័យសេដ្ឋកិច្ច គឺបារាំងអាចរួមចំណែកជួយផ្ដល់ការចែករំលែកបទពិសោធន៍ និងភស្តុភារកម្ម ជាមួយនឹងក្ដីសង្ឃឹមថា បារាំងនឹងអាចពង្រីកធុរកិច្ចរបស់ខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈប្រទេសកម្ពុជា។

បារាំងបានចាត់ទុកឆ្នាំ២០២៦ ជាចំណុចរបត់ប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី បារាំង កម្ពុជា គឺកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ។ បារាំងនឹងផ្តល់ជំនួយបច្ចេកទេសពេញទំហឹងដល់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នេះ។ ជាមួយគ្នានេះ ប្រធានាធិបតិបារាំង គឺឯកឧត្តម អេម៉ានុអ៊ែល ម៉ាក្រុង ក៏នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណចក្រកម្ពុជាផងដែរនាអំឡុងពេលនោះ ដែលនឹងធ្វើឱ្យចំណងមិត្តភាពនៃប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។

ទាក់ទងនឹងបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ ដែលជាការឆ្លើយតបទៅនឹងក្តីកង្វល់របស់កម្ពុជា ឯកឧត្តម តូម៉ាស ឡាំ បានសង្កត់ធ្ងន់ថា បារាំងផ្តល់តម្លៃខ្ពស់លើដំណោះស្រាយតាមផ្លូវការទូត និងសន្តិវិធី។ បារាំងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ ឯកសារផែនទី និងជំនួយបច្ចេកទេស ចាំបាច់នានា ដើម្បីជួយកម្ពុជាដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។

ភាគីបារាំងក៏បានបង្ហាញឆន្ទៈក្នុងការចែករំលែកចំណេះដឹងផ្នែកបច្ចេកវិទ្យាទៅកាន់សភាកម្ពុជា តាមរយៈការគាំទ្រ ក្នុងការជួយជ្រោមជ្រែងរដ្ឋសភាកម្ពុជាឱ្យក្លាយជា “សភាឌីជីថល” ដោយអគ្គលេខាធិការដ្ឋានសភាបារាំងនឹងផ្តល់ជំនួយបច្ចេកទេស និងបទពិសោធន៍ដែលខ្លួនមានលើវិស័យនេះ៕

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        49
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        106
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm