និស្សិតខ្មែរសិក្សាក្នុងតំបន់អឺរ៉ុបរំពឹងថាសហគមន៍អឺរ៉ុបនឹងជួយដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ

2026/02/24 11:32:50 pm        156

ភ្នំពេញ ៖ តំណាងនិស្សិតកំពុងសិក្សានៅអ៊ីតាលី ក្នុងតំបន់អឺរ៉ុប និងប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង បាន យល់ឃើញថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសអឺរ៉ុប គឺមានសារប្រយោជន៍ សំខាន់សម្រាប់ប្រទេសកម្ពុជា គឺលើកកម្ពស់ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ពួកគេរំពឹងថា សហគមន៍អឺរ៉ុប នឹងជួយដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ ទៅតាមច្បាប់អន្តរជាតិនានាដែលមាន។ 

​លោក ខឺយ ស៊ីនឿន តំណាងនិស្សិតកំពុងសិក្សានៅអ៊ីតាលី ក្នុងតំបន់អឺរ៉ុបបានថ្លែងប្រាប់ BTV ថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតំបន់អឺរ៉ុប គឺមានសារប្រយោជន៍សំខាន់សម្រាប់ កម្ពុជា ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ទាក់ទាញវិនិយោគ ចូលមកកម្ពុជា បង្កើនកេរ្តិ៍ឈ្មោះ កម្ពុជានៅលើឆាកអន្តរជាតិ ដើម្បីធានានូវសន្តិភាពស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា ដើម្បីរក្សាតុល្យ ភាពយុទ្ធសាស្ត្រ នយោបាយ ទំនាក់ទំនងការទូតរបស់កម្ពុជា បង្កើននូវភាពបត់បែននយោបាយការ បរទេស និងកាត់បន្ថយនៅការពឹងផ្អែកលើភាពដៃគូរតែមួយ។

ចំណែកអ្នកស្រី ខៀវ ចិន្តា ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំងបានសម្តែងនូវក្តីសង្ឃឹមថា សហ គមន៍អឺរ៉ុបនឹងជួយដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ និងការដោះស្រាយទៅតាមច្បាប់អន្តរជាតិ នានាដែលមាន និងតាមផែនទីបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧ ។ ហើយសង្ឃឹមថា សហគមន៍អឺរ៉ុប នឹងជួយរកយុត្តិធម៌ឲ្យកម្ពុជា និងមិនទុកកម្ពុជាចោលនោះទេ។

តំណាងនិស្សិតកំពុងសិក្សាក្នុងតំបន់អឺរ៉ុប និងពលរដ្ឋនៅបារាំងបានលើកឡើងថា ចំពោះជម្លោះ ព្រំដែនកម្ពុជា ថៃ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ពិភពលោកឲ្យបានដឹងបានឮថា ថៃពិតជាឈ្លាន ពានកម្ពុជា ដោយកម្ពុជារក្សាជំហរនៅក្នុងការដោះស្រាយបញ្ហាទាំងអស់នេះដោយសន្តិវិធី និងគោរពបទ ឈប់បាញ់ គោរពតាមច្បាប់អន្តរជាតិ៕

អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm