មនុស្សយ៉ាងហោចណាស់១៥នាក់បានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ Mi-17 មួយគ្រឿងនៅភាគខាងត្បូងប្រទេសប៉េរូ នេះបើយោងតាមកងទ័ពអាកាសរបស់ប្រទេស។
កងកម្លាំងពិសេស ក្នុងការសហការជាមួយនគរបាលជាតិ បានកំណត់ទីតាំងឧទ្ធម្ភាគចក្រ Mi-17 ដែលបានបាត់ទំនាក់ទំនងតាមវិទ្យុទាក់ទងកាលពីរសៀលម្សិលមិញ។
ឧទ្ធម្ភាគចក្រនេះ ត្រូវបានគេរកឃើញនៅក្នុងតំបន់ទីក្រុង Chala Viejo ខេត្ត Caraveli។

ការធ្លាក់ឧទ្ទម្គាគចក្រនេះបានសម្លាប់សមាជិកយានិក ៤នាក់ និងអ្នកដំណើរ ១១នាក់ រួមទាំងកុមារ។
ឧទ្ធម្ភាគចក្រជួបឧបទ្ទវហេតុនេះ បានធ្វើដំណើរទៅជួយប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងគ្រោះអាសន្នផ្សេងទៀតនៅក្នុងក្រុង Arequipa។
