ទីក្រុង​ម៉ានីល​បញ្ជា​ឲ្យ​ពលរដ្ឋ​អាយុ​ក្រោម ១៨​ឆ្នាំ​ស្នាក់នៅ​ក្នុង​ផ្ទះ ​ខណៈ​ករណី​ឆ្លង​ជំងឺ ​COVID-19 កើន​ឡើង

2021/04/27 09:59:58 am        124

​ហ្វីលីពីន៖ រដ្ឋធានី​ម៉ានីល​របស់​ប្រទេស​ហ្វីលីពីន ​នឹង​បន្ថែម​ការ​ហាម​ប្រាម​លើ​អនីតិជន ​មិន​ឲ្យ​ចាក​ចេញពី​កន្លែង​ស្នាក់នៅ​របស់​ពួកគេ​ រួម​ទាំង​យុវជន​ដែល​មាន​អាយុ​រហូតដល់ ១៨ឆ្នាំ​រយៈពេល​ពីរ​សប្តាហ៍​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ពុធ​នេះ ដោយ​បង្កើន​ការ​រឹតត្បិត​វិធានការ​ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មានការ​ឆ្លង​រាលដាល​ថ្មី​កើន​ឡើង។​

​អាជ្ញាធរ​អភិវឌ្ឍន៍​ទីក្រុង​រណប​ម៉ានីល​បាន​និយាយ​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដោយ​លើកឡើង​ ពី​ការព្រមព្រៀង​រវាង​អភិបាលក្រុង​ថា ​មានតែ​អ្នក​ដែល​មាន​អាយុ​ពី ១៨ ដល់ ៦៥​ឆ្នាំ​ឡើង​​ទៅ​ប៉ុណ្ណោះ​ ដែល​នឹង​ត្រូវ​បាន​អនុញ្ញាតឲ្យ​ចេញ​ពី​ផ្ទះ​របស់​ខ្លួន​។ កាលពី​ចុង​ឆ្នាំមុន ​ប្រទេស​ហ្វីលីពីន​បាន​ចាប់ផ្តើម​បន្ធូរបន្ថយ​វិធានការ​ ដែល​មាន​រយៈពេល​ដ៏​យូរ​បំផុត​ និង​តឹងរ៉ឹង​បំផុត​មួយ​ ក្នុងចំណោម​វិធានការ​នានា​របស់​ពិភពលោក ​តាមរយៈ​ច្បាប់​ដែល​កំណត់​ថា ​មនុស្ស​គ្រប់រូប​អាយុ​ក្រោម ១៥ឆ្នាំ​ត្រូវតែ​ស្នាក់នៅ​ក្នុង​ផ្ទះ ​ក្នុង​ទីក្រុង​ម៉ានីល​ដែល​នៅតែ​បន្ត​អនុវត្តន៍​។​

​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ ​បាន​មើល​ឃើញ​ពី​ការ​កើន​ឡើង​ករណី​ជំងឺ ​COVID-19 នៅ​ក្នុង​ខែ​នេះ​ ដោយ​កត់ត្រា​ពី​ការ​កើន​ឡើង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត ​ចាប់​តាំង​ពី​ពាក់កណ្តាល​ខែ​សីហា កាលពី​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​នេះ​ ដោយមាន​ការ​ឆ្លង​ថ្មី​ចំនួន ៥.៤០៤នាក់​។​ បម្រាម​គោចរ​ពេលយប់​ត្រូវ​បាន​អនុវត្តន៍​ឡើងវិញ​តាំងពី​ថ្ងៃ​ច័ន្ទ ​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​នៅ​ទីក្រុង​ម៉ានីល ជា​ចំណុច​ឆ្លង​ខ្លាំង​បំផុតនៃ​វីរុស​កូ​រ៉ូ​ណា​របស់​ប្រទេស​នេះ ​ជាទី​ដែល​មាន​ប្រជាពលរដ្ឋជាង ១២ លាន​នាក់​រស់នៅ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        59
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        68
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm