ពលរដ្ឋរស់នៅតំបន់ Kharkiv របស់អ៊ុយក្រែនឆ្លុះបញ្ចាំងពីការវាយលុកពេញបន្ទុករយៈពេល ៤ឆ្នាំរបស់រុស្ស៊ី

2026/02/25 12:56:26 am        47

នៅថ្ងៃអង្គារនេះ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ Kharkiv បានប្រារព្ធខួប ៤ឆ្នាំនៃការវាយលុកពេញបន្ទុករបស់រុស្ស៊ី ជាមួយនឹងអាម្មរណ៍សង្ស័យ និងក្តីសង្ឃឹមសម្រាប់ការបញ្ចប់ជម្លោះ ។

អ្នកស្រុកមួយចំនួន ពុំមានជំនឿថា សង្រ្គាមនឹងអាចបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះឡើយ បើទោះបីជាកិច្ចព្រមព្រៀងសន្តិភាព ត្រូវបានចុះហត្ថលេខាក៏ដោយ ។

អ្នកស្រី Oksana គឺជាបេឡាធិការីធនាគារវ័យ ៤៨ឆ្នាំមួយរូប និយាយថា វានឹងបញ្ចប់ដោយផ្លូវការ ប៉ុន្តែវាមិនផ្លូវការនោះទេ ។ អ្នកស្រីមិនគិតថា សង្រ្គាមនឹងត្រូវបញ្ចប់ភ្លាមៗនោះទេ អ្នកស្រីគិតថា ពួកយើងនឹងរស់នៅក្នុងស្ថានភាពបែបនេះ រយៈពេលយូរទៀត ។

ចំណែកឯអ្នកស្រី Liudmyla Martina គឺជាអ្នកស្រាវជ្រាវវ័យ ៥៥ឆ្នាំមួយរូប បាននិយាយរៀបរាប់ពីឱសានវាទខកខានជាច្រើនឆ្នាំ ក្នុងការវិលត្រឡប់ទៅកាន់ផ្ទះដែលត្រូវបានគេកាន់កាប់ បើទោះបីជាអ្នកស្រីរក្សាជំនឿមុតមាំថា ទីបញ្ចប់ទឹកដីនឹងត្រូវប្រគល់ជូនអ៊ុយក្រែនវិញក៏ដោយ ។

អ្នកស្រីនិយាយថា អ្នកស្រីនៅតែមានជំនឿចិត្តថា ពួកយើងនឹងវិលត្រឡប់ទៅផ្ទះវិញ ហើយវានឹងក្លាយជាផ្ទះរបស់អ៊ុយក្រែនពួកយើង ។

ទោះបីជាយ៉ាងណាក៏ដោយ ពលរដ្ឋអ៊ុយក្រែនខ្លះមានទស្សនៈយល់ឃើញផ្សេង។ លោក Serhii Huzii គឺជាសន្តិសុខវ័យ ៥៩ឆ្នាំមួយរូប និយាយថា លោកមានជំនឿថា វាមិនឆាប់ដូចមាត់នោះទេ ពីព្រោះថា មនុស្សអាក្រក់ទាំងនោះមានធនធានច្រើនណាស់ ។ ពួកយើងត្រូវតែបន្តរង់ចាំទៀត ។

លោក Oleksandr Mosiy វ័យ ៤៧ឆ្នាំ ដែលបម្រើការនៅធនាគារ និយាយដែរថា លោកសង្ឃឹមថា ជម្លោះនឹងត្រូវបញ្ចប់ ក្នុងរយៈពេល ១ឆ្នាំទៀត បើសិនជាវាមានរយៈពេលជាង ១ឆ្នាំ ពួកយើងមិនអាចស៊ូទ្រាំបានទេ ប៉ុន្តែពួកយើងសង្ឃឹមថាបែបនេះទៅចុះ ។

ស្ថិតនៅចម្ងាយប្រហែល ៣០ម៉ែត្រពីព្រំដែនរុស្ស៊ី តំបន់ Kharkiv នៅតែស្ថិតក្រោមការផ្លោងគ្រាប់កាំភ្លើងធំឥតឈប់ឈរ ខណៈដែលផ្នែកខ្លះទៀតនៃតំបន់ Kharkiv បន្តកាន់កាប់ដោយកងកម្លាំងរុស្ស៊ី ។

យោងតាមការអះអាងរបស់អាជ្ញាធរក្នុងស្រុក បានឲ្យដឹងថា មនុស្សយ៉ាងហោច ១០នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់ Kharkiv ដោយសារការវាយប្រហាររបស់រុស្ស៊ី ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm