នាវាផ្ទុកយន្តហោះចម្បាំងសហរដ្ឋអាមេរិក Gerald R. Fordដែលជានាវាដឹកយន្តហោះចម្បាំងធំជាងគេបំផុតរបស់ពិភពលោក បានឈប់សំចតនៅមូលដ្ឋានទ័ពអង្គការណាតូ នៅលើកោះ Crete របស់ប្រទេសក្រិក មុនពេលបន្តដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា ។

នាវាមួយគ្រឿងនេះ បានធ្វើដំណើរទៅដល់ឆកសមុទ្រ Souda ។ វានឹងចូលរួមជាមួយនាវាដឹកយន្តហោះ Abraham Lincoln នាវាពិឃាតបំពាក់មីស៊ីបញ្ជាគោលដៅជាច្រើនគ្រឿង យន្តហោះចម្បាំង និងយន្តហោះឈ្លប់យកការណ៍ដែលបានធ្វើដំណើរទៅកាន់តំបន់មជ្ឈិបូព៌ា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ។
នាវា Gerald R. Ford ដែលជានាវាផ្ទុកយន្តហោះចម្បាំងថ្មីបំផុតរបស់សហរដ្ឋអាមេរិក និងជានាវាផ្ទុកយន្តហោះធំជាងគេបំផុតរបស់ពិភពលោក ធ្លាប់បានប្រតិបត្តិការនៅតំបន់ការ៉ាអ៊ីប ជាមួយនាវាអមដំណើរ និងបានចូលរួមប្រតិបត្តិការនៅវេណេស៊ុយអេឡា កាលពីដើមឆ្នាំនេះ ។
វាមានម៉ាស៊ីនរ៉េអាក់ទ័រនៅលើនាវា អាចផ្ទុកយន្តហោះបានជាង ៧៥គ្រឿង រួមទាំងយន្តហោះចម្បាំង F-18 Super Hornet និងយន្តហោះចម្បាំង E-2 Hawkeye ដែលអាចដើរតួជាប្រព័ន្ធព្រមានដំបូងគេ ៕
