ប្រមុខមហាសន្និបាត UN អំពាវនាវឲ្យសហរដ្ឋអាមេរិកទូទាត់ទឹកប្រាក់ទាំងស្រុង

2026/02/25 01:54:50 am        53

នៅថ្ងៃអង្គារ (ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ប្រមុខមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានជំរុញឲ្យអ្នករួមវិភាគទានធំជាងគេ គឺសហរដ្ឋអាមេរិក ទូទាត់ទឹកប្រាក់ទាំងស្រុង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបង់តែមួយផ្នែកទៅឲ្យស្ថាប័នពិភពលោកមួយនេះ ដែលមានចំនួនតិចជាង ៥ភាគរយនៃចំនួនសរុបដែលបានជំពាក់។

សហរដ្ឋអាមេរិកបានបង់ប្រាក់ប្រហែល ១៦០លានដុល្លារ ក្នុងចំណោមចំនួនជាង ៤ពាន់លានដុល្លារដែលខ្លួន ជំពាក់អង្គការសហប្រជាជាតិ (UN)។ នេះបើយោងតាមអ្នកនាំពាក្យរបស់ UN បាននិយាយឲ្យដឹងកាលពីសប្តាហ៍មុន បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ការទូទាត់ដំបូង កំពុងជិតកើតមាន។

អគ្គលេខាធិការ UN បានព្រមានថា ស្ថាប័ននេះប្រឈមមុខនឹង «ការដួលរលំផ្នែកហិរញ្ញវត្ថុយ៉ាងឆាប់រហ័ស» ដោយសារតែទឹកប្រាក់មិនទាន់បង់។

នៅពេលត្រូវបានសួរ អំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អំពីការទូទាត់របស់សហរដ្ឋអាមេរិក ប្រមុខ UNGA លោកស្រី Annalena Baerbock បាននិយាយថា៖ «គ្រប់រដ្ឋជាសមាជិកត្រូវបង់វិភាគទានរបស់ខ្លួនឲ្យបានទាំងស្រុង និងទាន់ពេលវេលា ហើយទឹកប្រាក់ ១៦០លានដុល្លារ មិនពេញលេញនោះទេ»។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីសប្តាហ៍មុន បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកដំបូងនៃគំនិតផ្តួចផ្តើមក្រុមប្រឹក្សាសន្តិភាព (Board of Peace) របស់លោក ដែលអ្នកជំនាញលើកឡើងថា អាចធ្វើឲ្យ UN ចុះខ្សោយ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm