ការបញ្ចប់កម្មវិធីគ្រូពេទ្យគុយបា បង្កក្តីបារម្ភនៅតំបន់សហគមន៍ជនបទរបស់ប្រទេសហ្គាតេម៉ាឡា

2026/02/25 01:56:41 am        35

អ្នកស្រុករស់នៅក្នុងតំបន់សហគមន៍ជនបទ Uspantan របស់ប្រទេសហ្គាតេម៉ាឡា បានបង្ហាញក្តីបារម្ភរបស់ខ្លួនចំពោះការដកចេញគ្រូពេទ្យគុយបា ដែលធ្លាប់ជាកម្លាំងចលករដ៏សំខាន់នៅក្នុងប្រព័ន្ធថែទាំសុខភាពនៅតំបន់នោះអស់រយៈពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាល បញ្ចប់កិច្ចព្រមព្រៀងជាមួយគុយបា ។

ស្ថិតនៅចម្ងាយ ២៥០គ.ម ភាគនិរតីទីក្រុងហ្គាតេម៉ាឡា សហគមន៍ Uspantan ទទួលបានអត្ថប្រយោជន៍ពីសេវាកម្មផ្តល់ជូនដោយគ្រូពេទ្យអាជីពគុយបា នៅតាមមន្ទីរពេទ្យរដ្ឋ និងតាមមណ្ឌលសុខភាព ។

គ្រូពេទ្យទាំងនេះក្លាយជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពក្នុងតំបន់ ផ្តល់សេវាកម្មជាច្រើន រួមទាំងឱសថទូទៅ ការវះកាត់ សម្ភព និងការថែទាំកុមារ ។

នៅដើមខែកុម្ភៈនេះ ក្រសួងសុខាភិបាលហ្គាតេម៉ាឡា បានប្រកាសថា ហ្គាតេម៉ាឡានឹងបញ្ចប់បន្តិចម្តងៗកម្មវិធីដែលគ្រូពេទ្យគុយបា បម្រើការនៅក្នុងប្រទេសមួយនេះ ។

ក្រសួងសុខាភិបាលហ្គាតេម៉ាឡា និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បច្ចុប្បន្នមានកម្មករថែទាំសុខភាព ៤១២នាក់ រួមមានវេជ្ជបណ្ឌិត ៣៣៣នាក់ បម្រើការនៅប្រទេសហ្គាតេម៉ាឡា ដែលជាផ្នែកមួយនៃកម្មវិធី ។

ក្រសួងបន្តថា ការសម្រេចចិត្តនេះ ផ្អែកលើការវិភាគបច្ចេទេស ដើម្បីពង្រឹងប្រព័ន្ធសុខភាពជាតិ និងការធានាដល់និរន្តរភាពសេវាកម្ម ។

ការសម្រេចចិត្តនេះដែរ បន្ទាប់ពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីពេលថ្មីរបស់ហ្គាតេម៉ាឡាជាមួយសហរដ្ឋអាមេរិក គាប់ជួននឹងកិច្ចខិតខំរបស់ប្រធានាធិបតី Donald Trump ដាក់សម្ពាធប្រទេសជាច្រើនឲ្យផ្តាច់ទំនាក់ទំនងជាមួយរដ្ឋាភិបាលគុយបា ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm