ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនាផ្លូវ ស្តារ ថែទំា និងការកែលម្អហេដ្ឋរចនាសម្ព័ន្ធផ្សេងៗតាមជនបទ ជារឿងចាំបាច់បំផុត សម្រាប់ជំរុញដល់ដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានផ្លូវល្អសម្រាប់ធ្វើ ដំណើរ និងការរកស៊ីទទួលទានផ្សេងៗជាដើម។
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង នៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវចំនួន២ខ្សែ ក្រាលដីល្បាយក្រួស ប្រវែងសរុបជាង ៤ ពាន់ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតក្នុងភូមិថ្មី ឃុំជ្រោយប្រស់ និងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្ត កោះកុង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងជំរុញការងារសាងសង់ ការស្ដារឡើងផ្លូវវិញ ការកែលម្អ ពង្រីក ថែទាំ ការជួសជុល និងផ្លូវក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បី ជំរុញការអភិវឌ្ឍផ្លូវនៅតាមជនបទឱ្យមានភាពប្រទាក់ក្រឡា ព្រោះផ្លូវជាសរសៃរឈាមនៃសេដ្ឋកិច្ច សម្រាប់បម្រើដល់ការដឹកជញ្ជូន ការធ្វើ អាជីវកម្ម និងពាណិជ្ជកម្មជាដើម។
ជុំវិញផ្លូវខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងថែទាំខួបផ្លូវ របស់នាយកដ្ឋានផ្លូវលំ ជនបទ បានល្អប្រសើរ ព្រោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ មានសារៈសំខាន់បំផុត ដើម្បីលើក កម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅជនបទ។ ជុំវិញបញ្ហានេះ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញ ក្នុងគោលដៅបង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទ ដើម្បីរួមចំណែកជំរុញដំណើរអន្តរកម្មផ្នែក សេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ។
ឯកឧត្តមរដ្ឋលេខាធិការ បានរំលេចនូវគុណបំណាច់របស់រាជរដ្ឋាភិបាល ជាពិសេសនៅក្នុងអាណត្តិទី៧ នៃរដ្ឋសភានេះ, រាជរដ្ឋាភិ បាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននិង កំពុងបន្តការគាំទ្រការអភិវឌ្ឍ តាមរយៈការជួសជុល ថែទាំផ្លូវ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូនជនបទ និងការលើក កម្ពស់កម្រិតផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូឬបេតុង ដើម្បីឆ្លើយតបនិងការរស់នៅរបស់ប្រជាពលរដ្ឋ មានផ្លូវល្អ សម្រាប់ធ្វើដំណើរប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសាធារណជនដែលធ្វើដំណើរឆ្លងកាត់ជាដើម៕
អត្ថបទ៖ សុន រ៉ាឌី















