ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានស្នើសុំសភាសហភាពអឺរ៉ុបឲ្យជួយទទួលបានកម្ចី ៩០ពាន់លានដុល្លារ ពេលដែលលោកថ្លែងទៅកាន់សមាជិករបស់ពួកគេនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកនាថ្ងៃអង្គារនេះ ។
ថ្លែងតាម Livestream ពីអ៊ុយក្រែន លោក Zelenskiy និយាយថា ប្រាក់កម្ចីគឺជាការធានាហិរញ្ញវត្ថុពិតប្រាកដសម្រាប់សន្តិសុខរបស់ពួកយើង និងភាពធន់របស់ពួកយើង ហើយវាត្រូវតែអនុវត្ត ។
បណ្តាប្រទេសអឺរ៉ុប បានសង្ឃឹមថា នឹងយល់ព្រមកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី ក៏ដូចជាប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន ប៉ុន្តែហុងគ្រីដែលរក្សាទំនាក់ទំនងជិតស្និតជាមួយទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ នៅតែរក្សាសិទ្ធិវេតូរបស់ខ្លួន ។
ហុងគ្រី និងប្រទេសជិតខាងស្លូវ៉ាគី បានចោទប្រកាន់ទីក្រុងគីវ ថារារាំងដោយចេតនាការផ្គត់ផ្គង់ប្រេងរុស្ស៊ីតាមបំពង់បង្ហូរប្រេង Druzhba ដែលអ៊ុយក្រែននិយាយថា ពួកគេព្យាយាមជួសជុលវា ក្រោយការវាយប្រហាររបស់រុស្ស៊ី កាលពីខែមុន ៕