នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ត្រូវបានបង្ខំជម្លៀសចេញពីនិវេសនដ្ឋានផ្លូវការរបស់លោក នៅថ្ងៃអង្គារ (ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ដោយសារតែការគំរាមកំហែងដល់សន្តិសុខ។ នេះបើយោងតាមការឲ្យដឹងពីនគរបាល។
លោក Albanese ត្រូវបានជម្លៀសចេញពី The Lodge ដែលជានិវេសនដ្ឋានផ្លូវការរបស់លោក នៅក្នុងរដ្ឋធានី Canberra។ ទូរទស្សន៍ជាតិ ABC បានរាយការណ៍ថា ការគំរាមកំហែងនោះ បានឃើញលោក Albanese ត្រូវបាននាំទៅកាន់ទីតាំងដាច់ដោយឡែកមួយអស់រយៈពេលជាច្រើនម៉ោង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នគរបាលសហព័ន្ធអូស្ត្រាលី បានឲ្យដឹងថា ពួកគេបានឆ្លើយតបទៅនឹង «ហេតុការណ៍ដែលត្រូវបានសង្ស័យថា គំរាមកំហែងដល់សន្តិសុខ» នៅម៉ោងប្រហែល ៦ល្ងាច ម៉ោងក្នុងស្រុក (ត្រូវម៉ោង ៧:០០ ម៉ោងសកល)។
សេចក្ដីថ្លែងការណ៍បានឲ្យដឹងបន្តថា «ការស្វែងរកយ៉ាងហ្មត់ចត់ លើស្ថាប័នការពារមួយ ត្រូវបានធ្វើឡើង ហើយគ្មានអ្វីគួរឲ្យសង្ស័យត្រូវបានរកឃើញទេ» ដោយបានបន្ថែមទៀតថា «មិនមានការគំរាមកំហែងដល់សហគមន៍ ឬសុវត្ថិភាពសាធារណៈនាពេលនេះឡើយ»។
ការិយាល័យនាយករដ្ឋមន្ត្រី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ABC ថា ពួកគេទុកចិត្តលើនគរបាល «ហើយសូមអរគុណពួកគេ ចំពោះការងាររបស់ពួកគេ»៕